តារាថៃ ៖ ភាពស្រស់ស្អាតរបស់មនុស្សម្នាក់មិនបានសំដៅទៅលើត្រឹមតែភាពស្រស់ស្អាតនៅខាងក្រៅនោះទេ បើយើងលើកយកនិយាយអំពីនាង JunJera Junpitakchai ដែលមិត្តស្រីនាពេលបច្ចុប្បន្នរបស់លោក Mario Maurer នាងតែងតែត្រូវបានគេហៅថា ជាមនុស្សស្រីម្នាក់ដែលមិនសាកសមជាមួយនិង លោក Mario ព្រោះមុខអាក្រក់ មិនសូវមានកេរ្តិ៍ឈ្មោះល្បី បើប្រៀបធៀបជាមួយបុរសសង្ហាវ័យ ២៧ ឆ្នាំ ហាក់បីដូចជាមានសភាពខុសគ្នាឆ្ងាយណាស់ ពោលគឺមិនសាកសមជាមួយនិងគ្នាឡើយ ។
ក្រោយផ្ទុះពាក្យចចាមអារាមជាច្រើន ព្រមទាំងការប្រឆាំងរបស់ Fans ជាច្រើន ក្នុងនាមនាង JunJera Junpitakchai ហៅ Janjira Janjira ជាមិត្តស្រីរបស់លោក Mario ក៏បានធ្វើឲ្យក្រុមមនុស្សដែលជាអ្នកដែលធ្លាប់គាំទ្រសង្សាររបស់នាង ភ្លឺភ្នែកព្រោះពាក្យថា មុខមាត់អាក្រក់របស់នាង ។ គួរបញ្ជាក់ឲ្យដឹងថា មនុស្សម្នាក់ៗថ្វីត្បិតតែកើតមកមុខមាត់មិនស្អាត ប៉ុន្តែចិត្តរបស់ពួកគេគឺស្រស់ស្អាត និងបរិសុទ្ធជាទីបំផុត ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែតុលានេះ តារាស្រីរូបនេះបានចំណាយពេលវេលាដ៏មានតម្លៃរបស់នាង ដើម្បីធ្វើការចែកជូន បូកាន់ទុក្ខ ទៅដល់ប្រជាជនថៃនៅមុខព្រះបរមរាជវាំង ស្របពេលដែលតារាផ្សេងក៏បានធ្វើឲ្យរៀបចំធ្វើការងារសង្គមយ៉ាងដុតដៃដុតជើងផងដែរ នេះអាចបញ្ជាក់បានថា ទង្វើរបស់នាង JunJera ពិតជាធ្វើឲ្យអ្នកដែលធ្លាប់តែរិះគន់រូបនាង ប្រែជាកោតសរសើរមិនដាច់ពីមាត់ទៅវិញ ម្យ៉ាងវិញទៀតលោក Mario ក៏ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ដែរថា លោកស្រលាញ់មិត្តស្រីខ្លាំងព្រោះតែទង្វើល្អរបស់នាង ៕
-ចុចអាន ៖ តើសង្សារចាស់ និងសង្សារថ្មីរបស់លោក Mario ម្នាក់ណាស្អាតជាង?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar