ព័ត៌មានកីឡា៖ កីឡាករប្រដាល់ជនជាតិ ហ្វីលីពីន លោក ប៉ាក់គីអៅ ព្រមទាំងមន្ដី្រក្រសួងទេសចរ បានធ្វើសេចក្ដីថ្លែងការណ៍កាលម្សិលមិញស្ដីអំពី រូបភាពស្អាតៗជាច្រើនសន្លឹក ស្ដែងចេញពីទេសភាពដ៏ស្រស់ត្រកាល និងជាទីមនោរម្យនៅលើទឹកដីប្រទេសហ្វីលីពីន មិនថាក្នុងក្រុង រឺជនបទ ដែលភាពស្រស់ស្អាតក្នុងរូបភាពជាច្រើនសន្លឹកនេាះ នឹងជាគ្រឿងជំនួយយ៉ាងសំខាន់ ដើម្បីអូសទាញភ្ញៀវទេសចរលើពិភពលោក ឲ្យបានស្គាល់ នឹងចូលមកទស្សនា។
លោក Ryan Morales ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Google បានមានប្រសាសថា ប្រទេសហ្វីលីពីន នឹងក្លាយជាប្រទេសទី ៦៩ ដែលត្រូវបានគេដាក់បញ្ចូល ក្នុង Google's Street View ស្របពេលដែល ទីក្រុងម៉ានីលទើបតែឈានទៅដល់កាលពីម្សិលមិញ។
ប៉ាក់គីអៅ បានថ្លែងទៀតថា រូបភាពជាច្រើនសន្លឹក ដោយបញ្ចូលទាំង តំបន់ទេសភាពក្នុងខេត្ដ Sarangani ដែលជាស្រុកកំណើតរបស់គាត់ ហើយបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់គាត់ នឹងត្រូវបានគេស្គាល់ ជាពិសេស កន្លែងអនុស្សាវរីកាលពីកុមាភាព ដែលរូបលោក ធ្លាប់ជាក្មេងលក់នំប៉័ង នឹង កន្លែងដែលគាត់ចាប់ផ្ដើមអាជីពជាកីឡាករ ប្រដាល់។ ប្រភពដែលបានបន្ដទៀតថា ក្រុមហ៊ុនGoogle នឹងគាំទ្រគម្រោង គាត់ទាំងស្រុង ដែលអាចឈានទៅដល់គោលដៅ យ៉ាងមានប្រសិទ្ធភាព ខ្លាំងក្នុងតំបន់អាស៊ី។
លោក Domingo Ramon Enerio III ប្រធានសម្របសម្រួល នៃកម្មវិធីផ្សព្វផ្សាយ វិស័យទេសចរណ៍ បានថ្លែងថា គឺវិស័យទេសចរណ៍ គឺជាដង្ហើមឧស្សាហកម្មមួយដែលល្អបំផុត ជំនួយដល់សេដ្ឋកិច្ចជាតិដល់ទៅ ចំនួន ៦ ប៊ីលានដុល្លារ គិតជាភាគរយគឺ ៧.៨ % កាលពីឆ្នាំមុន។ ហើយក្នុងឆ្នាំនេះ ប្រទេសហ្វីលីពីន នឹងរំពឹងទុកថាអាចរកបានភ្ញៀវទេសចរ ៥ លាននាក់ ចូលទស្សកម្សាន្ដ ជាការចាប់ផ្ដើមលើកដំបូងនឹង គម្រោងមួយនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ctvnews