ពេលបង្ហាញណែនាំស្មាតហ្វូន Pixel និង Pixel XL Google ចង់ឲ្យស្មាតហ្វូនថ្មីរបស់ខ្លួន នឹងក្លាយជាម្ចាស់ជើងឯក ស្តីពីកាមេរ៉ាលើស្មាតហ្វូន។
The PetaPixel បានឲ្យដឹងថា Google បានសម្ងំអភិវឌ្ឍស្មាតហ្វូន Pixel និង Pixel XL យ៉ាងស្ងៀមស្ងាត់ហើយក្រុមហ៊ុនមានមោទនភាព ស្តីពីកាមេរ៉ានៅលើស្មាតហ្វូនទាំងពីរម៉ូដែលនេះណាស់។ DxOMark ដែលជាក្រុមហ៊ុនមួយជំនាញខាងវិភាគ ទៅលើគុណភាព រូបភាព និងវីដេអូថតចេញពីកាមេរ៉ារបស់ស្មាតហ្វូននោះ បានធ្វើការពិសោធន៍ និងបានឲ្យដឹងថា កាមេរ៉ាក្រោយរបស់ Google Pixel ដែលមានកំរិតរីសូលុយហ្សិន 12.3 megapixel វាទទួលបានពិន្ទុ ៨៩។ នេះគឺជាចំនួនតួរលេខខ្ពស់បំផុត នៅពេលវេលាបច្ចុប្បន្ននេះ។ HTC 10, Samsung S7 Edge ទទួលបានពិន្ទុ ៨៨ ក្នុងពេលដែល iPhone 7 របស់ Apple មានពិន្ទុតិចជាង Pixel ដល់ទៅ ៣ពិន្ទុ។
"Pixel បានយកឈ្នះ បណ្តាគូរប្រជែងផ្សេងទៀត ស្តីពីកាមេរ៉ា" អ្នកតំណាង DxOMark បានឲ្យដឹងដូច្នេះ។ ចំនុចខ្លាំងបំផុតរបស់ស្មាតហ្វូននេះ គឺសមត្ថភាពថតរូបក្នុងលក្ខខណ្ឌដែលមានពន្លឺស្មុគស្មាញ។Mode HDR+ ដំណើរការយ៉ាងមានប្រសិទ្ធភាព ដែលជួយរក្សាបានយ៉ាងលំអិតនៅតំបន់ភ្លឺ ហើយក៏នៅតែបង្ហាញពន្លឺបានយ៉ាងល្អ នៅតំបន់ងងឹត។
DxOMark ក៏បានសង្កត់ធ្ងន់ថា: "ពួកយើងបានសាកល្បងពិសោធ លើស្មាតហ្វូនជាច្រើន។ ជាក់ស្តែង Pixel គឺជាស្មាតហ្វូនដែលមានសមត្ថភាពថតរូបបានយ៉ាងល្អជាងគេ ពេលបច្ចុប្បន្ននេះ នៅក្នុងលក្ខខណ្ឌពន្លឺផ្សេងៗគ្នា។ ហើយវាក៏ជា ឧបករណ៍ល្អបំផុតមួយ ក្នុងចំណោមឧបករណ៍មួយចំនួនទៀត ក្នុងការថតវីដេអូផងដែរ"។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួន ដែលបានថតចេញពីកាមេរ៉ាក្រោយរបស់ Google Pixel:
- ឥណ្ឌាបានលុបចោលបម្រាម ហាមការធ្វើដំណើរ តាមផ្លូវអាកាស ជាមួយនឹង Galaxy Note 7 វិញហើយ
ប្រែសម្រួល៖ មង្គល
ប្រភព៖ DxOMark, Vreview