CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google ទិញយក Webpass គំរាមដល់បណ្ដា​ក្រុមហ៊ុន​អ៊ីនធឺរណែត នៅអាមេរិក

ការទិញយកក្រុមហ៊ុន Webpass នេះបង្ហាញថា  Google កាន់តែពឹងផ្អែកទៅលើកម្លាំងខាង
ក្រៅ ដើម្បីរីកចម្រើនជាជាងពឹងលើខ្លួនឯងទាំងស្រុង។

Webpass ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺរណែតល្បឿនលឿន ធ្វើសកម្មភាពនៅក្នុងទីក្រុង
ចំនួន ១០ របស់អាមេរិក ថ្មីៗនេះ បានប្រកាសថា បានច្របាច់បញ្ចូលទៅក្នុងក្រុមហ៊ុន Google
Fiber របស់ Google ។ ប្រការនេះបានន័យថា ចាប់ពីពេលនេះ ក្រុមហ៊ុន Google គឺជាអ្នកផ្គត់ផ្គង់ អ៊ីនធឺរណែតដល់អ្នកប្រើប្រាស់ទាំងនោះ។

អគ្គនាយករបស់​ Webpass បានឱ្យដឹងថា “ការច្របាច់បញ្ចូលជាមួយនឹង Google Fiber នេះ នឹង នាំមកនូវការកែលំអជាច្រើនដល់អតិថិជនរបសយើង ព្រោះក្រុមហ៊ុនទាំងពីរ​ចែករំលែកចក្ខុ
វិស័យជាមួយគ្នា ព្រមទាំងធ្វើការសន្យាជាមួយអតិថិជនចំពោះប្រការនេះ។ ថាមពលដែលមាន
ស្រាប់របស់ Google Fiber នឹងជួយឱ្យ Webpass រីកចម្រើនយ៉ាងលឿន ជាជាងការធ្វើសកម្មភាព
តែងឯង”។

សូមបញ្ជាក់ថា Webpass ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣ នៅ San Francisco។ កញ្ចប់
សេវាអ៊ីនធឺរណែសម្រាប់គេហដ្ឋាន និង premium របស់ Webpass អាចដំណើរការក្នុងល្បឿន
1 GB/s ។

ការបោះជំហាននេះបង្ហាញថា  Google កាន់តែពឹងផ្អែកទៅលើកម្លាំងខាងក្រៅ ដើម្បីរីកចម្រើន
ជាជាងពឹងលើខ្លួនឯងទាំងស្រុងដូចមុន។

គួររំលឹកថា កាលពីដើមឆ្នាំនេះ Google ក៏បានឧទ្ទេសនាមសេវា Fiber Phone ទន្ទឹមនឹងសេវា
អ៊ីនធឺរណែត និងទូរទស្សន៍ ពី Fiber ។ Google ក៏បានចាប់ផ្ដើមធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បី
ជួយឱ្យ Fiber បានទៅដល់អ្នកប្រើប្រាស់ច្រើនជាងមុន។ អនាគតខាងមុខ គេមិនដឹងថា Google
នឹងទិញយកក្រុមហ៊ុនណាទៀត ឬអត់ វានៅតែជាសំនួរដ៏សំខាន់មួយផងដែរ។

ប្រែសម្រួល ៖ បុត្រា


Tags: Webpass​ Google Google ទិញយក Webpass