CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 6S ឈរនៅលំដាប់កំពូល សម្រាប់ការស្វែងរក ផលិតផលផ្នែកបច្ចេកវិទ្យាក្នុងឆ្នាំ ២០១៥ នៅលើ Google

Google ទើបតែធ្វើការប្រកាសបង្ហាញតារាងបញ្ជីឈ្មោះ បណ្តា “ពាក្យគន្លឹះ” ដែលត្រូវបានគេស្វែងរក ច្រើនជាងគេនៅក្នុងឆ្នាំ ២០១៥។ បើនិយាយពីផ្នែកបច្ចេកវិទ្យាវិញ (Consumer Tech) គឺ iPhone 6S ត្រូវបានគេស្វែងរកច្រើនជាងគេបំផុត ហើយបន្ទាប់មកគឺ Samsung Galaxy S6។ ចាប់ពីលេខរៀងទី៣ ដល់ទី៥ រួមមាន Apple Watch, iPad Pro និង LG G4។ ចំណែក Galaxy Note 5, Galaxy J5 ស្ថិតនៅ លំដាប់លេខរៀងទី៦ និងទី៧។ HTC M9 នៅលេខរៀងទី៨ ហើយតំណែងលេខរៀងទី៩ គឺបានទៅលើ Nexus 6P។ ចំណាត់ថ្នាក់ចុងក្រោយគេ ក្នុងចំណោម Top 10 នៃការស្វែងរកច្រើនជាងគេផ្នែកបច្ចេកវិទ្យា ទូទាំងសកលលោកក្នុងឆ្នាំ ២០១៥ គឺបានទៅលើ Surface Pro 4 មកពីក្រុមហ៊ុន Microsoft។


បើសិនជាប្រិយមិត្តចង់ដឹងពីផ្នែកផ្សេងៗទៀត ដែលត្រូវបានអ្នកប្រើប្រាស់ស្វែងរកច្រើនជាងគេនៅក្នុងឆ្នាំ ២០១៥ របស់ Google អ្នកអាចចុចតំណភ្ជាប់ នៅត្រង់នេះ

- អានអត្ថបទ៖ Facebook បញ្ចេញកម្មវិធី “Year In Review” សម្រាប់អ្នកប្រើប្រាស់ រំលឹកអនុស្សាវរីយ៍ ក្នុងឆ្នាំ ២០១៥
- អានអត្ថបទ៖ Google បង្ហាញណែនាំ ផ្ទៃនាឡិកា Android Wear ស្អាតៗ ពីបណ្តាក្រុមហ៊ុនរចនាម៉ូត ល្បីៗ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Google, Tinhte


Tags: iPhone 6S Google Hightech