CamNews

ព័ត៌មានអន្តរជាតិ 

ISIS គំរាមវាយប្រហារភារវកម្ម កិច្ចប្រជុំកំពូល Asean ក្រោយដាក់ពង្រាយ អ្នកបំផ្ទុះគ្រាប់បែក ១០ នាក់

ព័ត៌មានអន្តរជាតិ ៖ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានទទួលរង ការគំរាមវាយប្រហារ ពីក្រុម ភេរវករ ខណៈដែល    ប្រមុខមេដឹក នាំ ពិភពលោក  ជាច្រើន កំពុងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក ទី ២៧ និងកិច្ចប្រជុំកំពូល ពាក់ ព័ន្ធជាច្រើនផ្សេងទៀត ។


ប្រទេសម៉ាឡេស៊ី កំពុងនឹងទទួលរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ រួម  នឹងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេង ទៀតចាប់ ពីថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ កិច្ចប្រជុំនេះ មាន  ការអញ្ជើញចូលរួម ពីប្រធា នាធិបតីអាម៉េរិក លោក ប៉ារ៉ាក់ អូបាម៉ា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ្ស៊ូអាបេ នាយករដ្ឋមន្រ្តីចិន លោក លី ខៃឈាង នាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុន  សែន រួមនិងប្រមុខមេដឹកនាំ ប្រទេស សមាជិកអាស៊ាន និងមេដឹកនាំពិភពលោកជា ច្រើនទៀត ។


លោក ពុយ គា អ្នកយកព័ត៌មានក្យូដូ ដែលកំពុងស្ថិតនៅក្នុងអគារ  រងការ គំរាមពីក្រុមភេរវករនៅ ម៉ា ឡេស៊ី បាន ប្រាប់ឲ្យដឹងថា បញ្ហាសន្ដិសុខបានរឹតបន្ដឹងយ៉ាង  ខ្លាំងបំផុត បន្ទាប់ពីមានក្រុមឧទ្ទាម រួម នឹងក្រុម ISIS បានគំរាម បំផ្ទុះគ្រាប់បែកនៅក្នុងអគារ ដែល  ពោរពេញទៅដោយ  មេដឹកនាំធំៗ របស់ ពិភព លោក ដែលនឹងរៀបចំកិច្ចប្រជុំ កំពូលអាស៊ាននៅទីនោះ ។

ព័ត៌មាន Aljazeera បានឲ្យដឹងថា កងកម្លាំងប្រមាណ ២.០០០នាក់ ត្រូវបានគេដាក់ពង្រាយរក្សាសន្តិ សុខយ៉ាង  តឹងរឹង ក្នុង  ទីក្រុងកូឡាឡាំពួរ   ព្រមទាំងចំណុចសំខាន់ៗដទៃទៀត ហើយកងកម្លាំង ប្រ មាណ ២.៥០០ នាក់ផ្សេង ទៀត ត្រូវបានគេដាក់ត្រៀមជួយអន្តរាគមន៍ ។

- អាន ៖ លេចធ្លាយ អាថ៍កំបាំង ISIS គ្រោងវាយប្រហារ ភារវកម្ម សម្លាប់មេដឹកនាំ ពិភពលោក នៅកិច្ចប្រជុំ G20

 


បើតាម Aljazeera ការពង្រាយកម្លាំងនេះ បាន  ធ្វើឡើងបន្ទាប់ពី មានព័ត៌មានមិនទាន់ផ្លូវការមួយថា នឹងមានការ វាយប្រហារដោយក្រុមភេរវករ ក្រោយពីដាក់ពង្រាយក្រុមបំផ្ទុះគ្រាប់បែក នៅក្នុងទីក្រុង កូឡាឡាំពួរ ប្រមាណជាង ១០នាក់ ៕

 

 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news US Malaysia