CamNews

ទូរស័ព្ទ 

ក្រឡេកមើលវីដេអូ និងបណ្តារូបភាព Render ស្តីពី Galaxy S7

យើងធ្លាប់បានដឹងជាច្រើនមកហើយ នូវព័ត៌មានចចាមអារ៉ាមស្តីពី Galaxy S7 ហើយសម្រាប់ពេលនេះ គឺជាវីដេអូ និងបណ្តារូបភាព Render នៃស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Samsung នៅពាក់កណ្តាលដើម ឆ្នាំនេះ។ ផ្អែកទៅលើរូបភាព និងវីដេអូ យើងនឹងឃើញវា ដូចទៅនឹងបណ្តាព័ត៌មានចចាមអារ៉ាម ដែល យើងធ្លាប់បានអានកន្លងទៅ ដូចជា៖ ការរចនាម៉ូតដូចនឹង Galaxy S6, កាមេរ៉ាក្រោយមិនសូវលយ លៀនចេញមកក្រៅ, មានរន្ធបន្ថែមមេម៉ូរីក្រៅប្រភេទ microSD ដែលបំពាក់នៅផ្នែកខាងលើ, USB-C ជាដើម។ តាមព័ត៌មានចចាមអារ៉ាមកាលពីមុន បានឲ្យដឹងថា សម្រាប់ម៉ូដែល Galaxy S7 Edge ក្រុមហ៊ុន Samsung នឹងបង្កើនទំហំអេក្រង់ឡើងដល់ 5,5-inch។

ខាងក្រោមនេះ គឺជាបណ្តាព័ត៌មានចចាមអារ៉ាមថ្មីៗបំផុត ស្តីពី Galaxy S7 និង S7 Edge ៖

  • ទំហំអេក្រង់ពីរផ្សេងគ្នា: Galaxy S7 នៅតែមានអេក្រង់ទំហំ 5,1-inch, Galaxy S7 Edge នឹងមានអេក្រង់ ទំហំ 5,5-inch។ ទាំងពីរម៉ូដែលនេះ នឹងបំពាក់អេក្រង់ប្រភេទ Super AMOLED បង្ហាញកំរិតភាពច្បាស់ បានដល់ 1440x2560 (Quad HD)។
  • គាំទ្រ microSD, អាចការពារជម្រាបទឹកស្តង់ដារ IP67
  • ថាមពលថ្ម Galaxy S7 នឹងបង្កើនឡើងដល់ 3000mAh (បើប្រៀបជាមួយនឹង 2550mAh របស់ S6)។ ចំណែកថាមពលថ្មរបស់ Galaxy S7 Edge នឹងកើនដល់ 3600mAh (បើប្រៀបនឹង 2600mAh របស់ Galaxy S6 Edge)
  • CPU Exynos 8 Octa 8890 8 គ្រាប់ ឬ Qualcomm Snapdragon 820
  • RAM 4GB, អង្គផ្ទុកទិន្នន័យ 32GB ឬ 64GB
  • កាមេរ៉ាក្រោយថយមកនៅត្រឹម 12MP (បច្ចុប្បន្នគឺ 16MP), បង្កើនសមត្ថភាពថតរូបក្នុងទីងងឹត ជាមួយ នឹង aperture f/1.7 (បើប្រៀបនឹង aperture f/1.9 មាននៅលើ S6)។ កាមេរ៉ាមុខនៅតែ 5MP
  • កាមេរ៉ាក្រោយ ត្រូវបានកែប្រែដោយមិនសូវលយចេញមកក្រៅជាងមុនច្រើន
  • ស្មាតហ្វូនកំពូលទាំងពីរម៉ូដែលនេះ នឹងបង្ហាញណែនាំខ្លួននៅក្នុងខែកុម្ភះ ឆ្នាំនេះ
  • ការរចនាម៉ូតមួយភាគធំដូចនឹង S6 និង S6 Edge សព្វថ្ងៃនេះ

 

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ androidheadlines, tinhte


Tags: Galaxy S7 Samsung Smartphone Hightech