CamNews

ព័ត៌មានអន្តរជាតិ 

NASA បញ្ជូនមនុស្សទៅកាន់ អវកាស ដោយខ្លួនឯង នាឆ្នាំ ២០១៧

ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងរៀបចំគម្រោងបញ្ឈប់សហការណ៍ជាមួយទីភ្នាក់ងារ
អវកាសរុស្ស៊ី Roskosmos ក្នុងការបញ្ជូនក្រុមអវកាសចរ ឡើងទៅកាន់ស្ថានីយអវកាសអន្ដរជាតិ
ISS ដោយចាប់ផ្ដើមពីឆ្នាំ ២០១៧។ ជំនួសឱ្យបណ្ដាយានអវកាស “សហករណ៍” របស់រុស្ស៊ី គឺ
យាន​អវកាសមានមនុស្សបើករបស់អាមេរិក។

យានអវកាស Dragon(រូប ៖ americaspace)


ប៉ុន្ដែ នៅ​មុនពេលដល់តំណាក់កាលនោះ ក្រុមអវកាសចរអន្ដរជាតិ នៅតែត្រូវបានយានអវកាស
“សហករណ៍” ដឹកឡើងទៅកាន់គន្លងគោចរ។ ក្រុមអ្នកជំនាញការ សន្និដ្ឋានថា អាមេរិកត្រូវបង់
៦៥លានដុល្លារ សម្រាប់កៅអីមួយនៅលើយានអវកាសរបស់រុស្ស៊ី។

អគ្គនាយករបស់ NASA លោក Charles Bolden បានប្រកាសអំពីការទទួលពាក្យសុំរបស់ក្រុម
ហ៊ុនពាណិជ្ជកម្មអាមេរិក ក្នុងការចូលរួមបង្កើតយានអវកាសមានមនុស្សបើក ក្នុងនោះមាន
ក្រុមហ៊ុន SpaceX និង Orbital Sciences ផងដែរ។ តាមគម្រោងខ្ទង់ចំណាយដែល NASA ប្រើ
ប្រាស់ដើម្បីអភិវឌ្ឍយានអវកាស នាឆ្នាំ ២០១៤ គឺឡើងដល់ ២,៧ពាន់លានដុល្លារ។

ក្នុងតំណាក់កាលឆ្នាំ ២០១២-២០១៣ SpaceX បានបាញ់បង្ហោះយានអវកាសដឹកទំនិញឯកជន
Dragon ចំនួន ២លើក ឡើងទៅកាន់ ISS ។ យាននេះត្រូវបានបញ្ជូនឡើងគន្លងគោចរដោយ
កាំជ្រួច Falcon-9 ។ យោងតាមកិច្ចសន្យាជាមួយ NASA យាន Dragon នឹងត្រូវបញ្ជូនទំនិញ
ចំនួន ១០ជើងបន្ថែមទៀត ឡើងទៅកាន់ ISS ។

ចំណែក Orbital Sciences ក៏ធ្លាប់បានបញ្ជូនយានដឹកទំនិញ Cygnus ឡើងទៅកាន់ ISS ដោយ
កាំជ្រួច Antares ។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ Cygnus នឹងដឹកទំនិញបែបនេះ ចំនួន ៨ជើង
ទៀត។

កាំជ្រួច SpaceX បញ្ជូន​យាន Dragon និង Antares បញ្ជូន​យាន Cygnus​ (រូប ៖ BBC)

 


Charles Bolden ប្រកាសថា នៅពេលយានដឹកទំនិញរបស់អាមេរិក ធានាបាននូវសមត្ថភាពដឹក
ទំនិញគ្រាប់គ្រាន់ វានឹងត្រូវចាប់ផ្ដើមតំណាក់កាលថ្មី គឺនាំមនុស្សឡើងអវកាស។ SpaceX និង
Orbital Sciences បានចាប់ផ្ដើមអភិវឌ្ឍបណ្ដាយានអវកាសដឹកមនុស្ស កំណែមានមនុស្សបញ្ជា។
កំណែកទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីដឹកអវកាសចរឡើងទៅកាន់ ISS និងអាចធ្វើ​ដំណើរ​ទេសចរណ៍នៅលំហអាកាសទៀតផង។

ក្រៅពីបណ្ដាក្រុមហ៊ុនខាងលើ Lockheed Martin និង Boeing ក៏កំពុងអភិវឌ្ឍប្រភេទយានអវកាស
ថ្មី Orion ដែលត្រូវបានប្រើប្រាស់ដើម្បីហោះហើរផ្លូវឆ្ងាយ ទៅកាន់អវកាស។ Orion អាចនឹងទៅ
កាន់ភពព្រះអង្គារ និងបណ្ដាភពតូចៗដទៃទៀត។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អ្នកដំណើរម្នាក់ ធ្លាក់ចុះពីលើយន្តហោះ ចូលទៅក្នុងសមុទ្រ (មានវីដេអូ)

កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់

លោកស្រី យីងឡាក់ មិន​ទាន់​ទទួលស្គាល់ សេចក្តី​សម្រេច​របស់ ICJ នោះទេ



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/ americaspace


Tags: NASA crews Dragon Cygnus space 2017 Charles Bolden Roskosmos