(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងទៅឈរនៅកំពូលនៃពូល A បណ្តោះអាសន្ន ដោយមាន៧ពិន្ទុបន្តប្រវត្តិមិនចាញ់ ក្រោយឈ្នះម្ចាស់ផ្ទះហូឡង់ ១-០ យប់មិញទៀតក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប។
កីឡាករខ្សែបម្រើ Paul Pogba ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Manchester United ស៊ុតគ្រាប់ជ័យជំនះឲ្យបារាំង នៅនាទីទី៣០ វគ្គទី១ ដើម្បីទទួលបាន៣ពិន្ទុជាលើកទី១នៅទឹកដីក្រៅផ្ទះ ខណៈដែល១ប្រកួតបើកឆាកពូល A អាចរក បានតែ១ពិន្ទុប៉ុណ្ណោះ ពេលលេងស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះបែលឡារុស មុនមកឈ្នះបុលហ្គារី ៤-០ ក្នុងទឹកដីរបស់ខ្លួន វិញក្នុងប្រកួតលើកទី២របស់គេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង