(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានរក្សាប្រវត្តិលេងមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះរហូតក្នុង វគ្គជម្រុះ World Cup 2018 និងកំពុងគ្រប់គ្រងកំពូលតារាងនៃពូល C បណ្តោះអាសន្នផងដែរ ដោយមាន៩ពិន្ទុពេញ។
តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា ក្រុមការពារតំណែងជើងឯកបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ មួយនេះ បានរក្សាមិនឲ្យគេស៊ុតចូលផងដែរ ក្នុង៣ប្រកួតសន្សំពិន្ទុក្នុងពូល C ជាមួយនឹងការយកឈ្នះម្ចាស់ផ្ទះន័រវ៉េ ៣-០ មុនឈ្នះសាធារណរដ្ឋឆែក ៣-០ ក្នុងទឹកដីវិញ និងបន្តឈ្នះអៀរខាងជើង ២-០ យប់មិញ។
២គ្រាប់ ដើម្បីទទួលបាន៣ពិន្ទុក្នុងទឹកដីយប់មិញនេះ ធ្វើបានសម្រេចដោយកីឡាករ Julian Draxler នៅនាទីទី១៣ មុនពេលមិត្តរួមក្រុម Sami Khedira ដែលកំពុងលេងក្នុងក្លឹប Juventus របស់អ៊ីតាលីបន្ថែមគ្រាប់ទី២ នៅនាទីទី១៧ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ៩០នាទី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង