CamNews

ព័ត៌មានអន្តរជាតិ 

រអិលបាក់ផ្ទាំងថ្មជាង៤០០ផោននៅអង់គ្លេស បានសម្លាប់ស្រ្តីម្នាក់

អង់គ្លេស៖ មានការរអិលបាក់ផ្ទាំងថ្មមួយ   ពីលើកំពូលភ្នំនៅជិតឆ្នេរ Burton Bradstock
នៅប្រទេសអង់គ្លេស  បានសង្កត់លើស្រ្តីមា្នក់ អាយុ  ២២ឆ្នាំ  កាលពីថ្ងៃ ២៤ ខែកក្កដា។

យោងតាមសាច់ញាតិជនរងគ្រោះ បានប្រាប់បណ្តាញសារពត៌មាន news.sky ឱ្យដឹងថា
មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានទៅកំសាន្តនៅឆ្នេរ    ជាមួយក្រុមគ្រួសាររបស់នាង
អង្គុយលេងលើឆ្នេរ   នៅខាងក្រោមផ្ទាំងថ្មដ៏ធំមួយ ស្រាប់តែពេលនោះ ផ្ទាំងថ្មដែលមាន
ទំងន់ជាង ៤០០ផោនបានបាក់ធ្លាក់ពីលើកំពូលភ្នំ សង្កត់ពីលើនាង។

យោងតាមបណ្តាញសារពត៌មាន news.sky បានបន្តទៀតថាក្រុមអ្នកជួយសង្រ្គោះកំពុង
តែស្វែងរកស្រី្តរងគ្រោះ  ដែលនៅខាងក្រោមផ្ទាំងថ្ម  តំាងពីពេលកើតហេតុ  នៅពេលថ្ងៃ
ត្រង់រហូតដល់ម៉ោង ៩:៤0 នាទីយប់ ថ្ងៃដដែល ទើបរកឃើញសាកសពជនរងគ្រោះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: Social England Landslide