CamNews

យល់ដឹង 

រកឃើញកំណប់កាក់បុរាណតម្លៃ ១៦លានដុល្លារ នៅវាលស្រែ

អ្នកជំនាញការស្វែងរកលោហធាតុពីរនាក់ បានរកឃើញកំណប់កាក់មួយកន្លែងដែលមានតម្លៃ
១៦លានដុល្លារ ដែលត្រូវបានកប់នៅក្រោមវាលមួយនៅប្រទេសអង់គ្លេស បន្ទាប់ពីបានរុករកអស់
រយៈពេល ៣០ឆ្នាំ។ នេះជាកំណប់កាក់មួយដែលត្រូវបានគេជឿថា ជាកំណប់កាក់ធំបំផុត ចាប់តាំង
ពីជំនាន់ប្រើប្រាស់ដែក ដែលធ្លាប់ត្រូវ​បានគេរកឃើញនៅអ៊ឺរ៉ុប។

Reg Mead និង Richard Miles បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកនៅវាលមួយនៅលើ
កោះ Jersey ​របស់អង់គ្លេស បន្ទាប់ពីបានឮគេនិយាយថា មានបុរសម្នាក់បានប្រទះឃើញកាក់ធ្វើ
ពីប្រាក់ នៅពេលដែលគាត់ធ្វើការនៅទីនោះ។
ចុងក្រោយ ពួកគេក៏បានរកឃើញកំណប់មួយដែលមានកាក់ Celtic បុរាណ ចំនួនពី ៣០,០០០
ទៅ ៥០,០០០កាក់ មានទម្ងន់ ប្រហែល ៣/៤តោន ដែលមានអាយុកាល ពីទសវត្សទី ១ មុនគ្រិស្ដ
សករាជ។ គេបានប៉ាន់ស្មានថា កំណប់នេះត្រូវបានគេកប់តាំងពី ២,០០០ឆ្នាំមុន។

Neil Mahrer បុគ្គលិកនៅសារមន្ទីរបេតិកភ័ណ្ឌ Jersey អ្នកដែលបានជួយគាស់កំណប់នេះ បាន
ថ្លែងថា វាជាកំណប់កាក់ Celtic ធំបំផុតមិនធ្លាប់រកឃើញពីមុនមក។

ក្រុមអ្នកជំនាញការបានអោយដឹងថា កំណប់នេះគឺជារបស់កុលសម្ព័ន្ធមួយដែលមានឈ្មោះថា Coriosolitae ជាអ្នករស់នៅក្នុងតំបន់ St Malo និង Dinan ដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសបារាំង។


គួររំឭកថា មុននេះ កំណប់កាក់ Celtic មួយចំនួនធ្លាប់ត្រូវបានគេរកឃើញនៅ Jersey ក្នុងនោះ
កំណប់ធំបំផុតគឺ កំណប់កាក់ ដែលត្រូវបានគេរកឃើញនៅ La Marquanderie ប្រទេសបារាំង
កាលពីឆ្នាំ ១៩៣៥ ដោយមានកាក់ជាង ១១,០០០៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: England Archaeologist Celtic excavate