ករណីប្ដឹងផ្ដល់គ្នា ឡើងតុលាកា ទាក់ទិននឹងកម្មសិទ្ធិបញ្ញា រវាង Apple និង Samsung អង្គជុំនុំ
ជម្រះ បានធ្វើសេចក្ដីសម្រេចចុងក្រោយ តម្រូវឱ្យ Samsung បង់ប្រាក់សំណង ច្រើនជាង Apple
ត្រូវបង់ឱ្យ Samsung ។
មុននេះ Apple ឱ្យដឹងថា Samsung បានរំលោភលើកម្មសិទ្ធិបញ្ហារបស់ខ្លួន ហើយត្រូវតែបង់ប្រាក់
សំណង ២,២ពាន់លានដុល្លារ មកឱ្យ Apple ។ ចំណែក Samsung ក៏បានប្ដឹង ឱ្យតុលាការ កាត់ក្ដី
លើករណី Apple រំលោភលើកម្មសិទ្ធិបញ្ញារបស់ Samsung ហើយបានទាមទារសំណង ៦,២លាន
ដុល្លារ។
សេចក្ដីសម្រេច មានដូចខាងក្រោម ៖
- Samsung បានរំលោភលើប័ណ្ណកម្មសិទ្ធិបញ្ញា លេខ ៥.៩៤៦.៦៤៧ (មុខងារប្រជ្រៀតតំណភ្ជាប់
ចូលទៅក្នុងសំណេរ នៅពេលវាយអាសយដ្ឋាន ឬលេខ) ចំពោះឧបករណ៍ទាំងអស់ ក្នុងករណី
ដែល Apple បានប្ដឹង។
- Samsung មិនបានរំលោភលើកម្មសិទ្ធិបញ្ញា លេខ ៦.៨៤៧.៩៥៩ (ប័ណ្ណប៉ាតង់ និយាយអំពីមុខ
ងារស្វែងរក Spotlight នៅលើ iOS) ដែល Apple ប្ដឹង។
- Samsung មិនបានរំលោភលើកម្មសិទ្ធិបញ្ញា លេខ ៧.៧៦១.១៤១ (ប័ណ្ណប៉ាតង់ និយាយអំពីមុខ
ងារធ្វើសមកាលកម្មទិន្នន័យ) របស់ Apple ។
- Samsung បានរំលោភលើប័ណ្ណកម្មសិទ្ធិបញ្ញា លេខ ៨.០៤៦.៧២១ (មុខងារអូស ដើម្បីបើកសោ
) នៅលើឧបករណ៍មួយចំនួន ប៉ុន្ដែ មិនមែនម៉ាស៊ីនទាំងអស់ដែល Apple បានលើកឡើង។
អំពីពាក្យបណ្ដឹងរបស់ Samsung វិញ ការសម្រេចរបស់តុលាការ ឱ្យដឹងថា Apple បានរំលោភ
លើកម្មសិទ្ធិបញ្ញា ស្ដីអំពីមុខងារមើលរូបថត ក្នុងបណ្ណាល័យ ប៉ុន្ដែ តុលាការ ចាត់ទុកថា នេះគឺជា
សកម្មភាពអចេតនា។ កម្មសិទ្ធិបញ្ញាមួយទៀត ដែលត្រូវបាន Samsung ប្ដឹងប្រឆាំង Apple នោះ
គឺ មុខងារបញ្ជូន និងទទួលវីដេអូ តាមរយៈ Email និងសារ ប៉ុន្ដែ ត្រូវបានចៅក្រម បដិសេធ។
លទ្ធផលចុងក្រោយ Samsung ត្រូវបង់ប្រាក់សំណងខាតបង់ ទៅឱ្យក្រុមហ៊ុន Apple ជាទឹកប្រាក់
១១៩.៦២៥.០០០ ដុល្លារអាមេរិក ចំណែក Apple ត្រូវបង់ប្រាក់សំណងដល់ ក្រុមហ៊ុន Samsung
ចំនួន ១៥៨.៤០០ ដុល្លារ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TheVerge/CNN