CamNews

ព័ត៌មានបច្ចេកវិទ្យា 

វិធីដោនឡោត iOS 10

ជារួម iOS 10 មិនបាននាំមកនូវការប្ដូរផ្លាស់ច្រើនណាស់ណានោះទេ បើមើលទៅលើអ៊ីនធឺរ
ហ្វេល។ ប៉ុន្តែ ក្រុមហ៊ុន Apple បានបំពាក់មុខងារសំខាន់ជាច្រើននៅលើ iOS 10 ដូចជា កម្មវិធី
Siri ឆ្លាតវៃជាងមុន iMessage អាចដំណើរការជាមួយនឹងបណ្ដាកម្មវិធីរបស់ភាគីទី ៣ ហើយ
កម្មវិធីរូបថត កម្មវិធី Apple Music សុទ្ធតែត្រូវបានកែលំអ។ល។

ចាប់ពីពេលនេះតទៅ Apple បានអនុញ្ញាតឱ្យទាញយក និងដំឡើង iOS 10 Beta។ ឧបករណ៍
ដែលអាចប្រើ iOS 10 Beta បាន មានដូចជា iPhone 6s, 6s Plus, 6, 6 Plus, SE, 5s, 5c, 5,
iPad 2។ល។

តាមការវាយតម្លៃ កំណែ iOS 10 Beta 1 នឹងមានទំហំទិន្នន័យប្រហែល 2 GB អាស្រ័យលើ
ឧបករណ៍និមួយៗ។ ល្អបំផុត អ្នកគួរតែមានអង្គចងចាំដែលនៅទំនេរ ប្រហែល 2,5 GB ដើម្បី
ងាយស្រួលក្នុងការដំឡើង។

បច្ចុប្បន្ន មានវិធីចំនួន ២ ដែលអាចឱ្យអ្នកទាញយក iOS 10 Beta 1។ ទីមួយគឺចុះឈ្មោះថ្មី ឬ
ប្រើប្រាស់គណនី Developer ដែលមានស្រាប់របស់ Apple ដើម្បីអាបដេតឡើងកំណែ iOS
ថ្មីបំផុត ហើយធ្វើតាមការណែនាំ។

វិធីទីពីរ មានដូចតទៅ

ជំហានទី១ ៖ ចូលទៅកាន់ទំព័រ ibetacloud.com រួចជ្រើសរើសប៊ូតុង download។

ជំហានទី២៖ ជ្រើសរើសឧបករណ៍សមស្រប។

ជំហានទី៣ ៖ ពិនិត្យមើលថា តើកំណែ iTunes នៅលើកកុំព្យូរទ័ររបស់អ្នក ពិតជាកំណែថ្មី
បំផុត ឬនៅ? បើនៅ អ្នកត្រូវទាញយក និងដំឡើង។

ជំហានទី៤ ៖ ថតចម្លងឧបករណ៍ទាំងឡាយរបស់អ្នក ដោយ iTunes។

ជំហានទី៥ ៖ Extracting file ដែលបានទាញយកមុននេះ។

ជំហានទី ៦ ៖ ក្នុង iTunes ចូលជ្រើសរើស iPhone  របស់អ្នក ហើយក្រោយមក ចុច Shift ក្នុង
Windows ខណៈដែលចុច "Check for update"។

ជំហានទី ៧ ៖ ជ្រើសរើសហ្វាល beta iOS 10។

ជំហានទី ៨ ៖ កែតម្រូវទិន្នន័យពីកំណែចម្លង ក្រោយពីដំឡើងរួច។

ប្រែសម្រួល ៖ បុត្រា