CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5S 8GB និង iWatch នឹងបង្ហាញខ្លួននៅ WWDC?

ការដែល Apple សុខៗក៏ធ្វើការដាក់ចេញលក់នូវម៉ូដែល 8 GB របស់ iPhone 5C សំបកជ័រ វាក៏អាច បើកផ្លូវពីលទ្ធភាពមួយដែលនឹងមាន បន្ថែមនូវម៉ូដែល iPhone 5S 8 GB មួយទៀត បង្ហាញខ្លួននៅក្នុង រយះពេលខាងមុខនេះ។

បើតាមអ្នកវិភាគ Ming-Chi Kuo, Apple នឹងបង្ហាញណែនាំផលិតផលនេះ នៅក្នុងសន្និសិទ WWDC ខាងមុខនេះ។ អ្នកវិភាគរបស់ KGI Securities បានឲ្យដឹងថា Apple ជានិច្ចកាលមិនបង្ហាញណែនាំ បណ្តាផលិតផលផ្នែករឹង នៅក្នុង WWDC​ ប៉ុន្តែនៅឆ្នាំនេះ អាចជាករណីលើកលែងមួយ។

សម្រាប់នាឡិកាឆ្លាតវៃ iWatch, ផលិតផលនេះអាចនឹងបង្ហាញខ្លួនដូចជាផ្នែក Demo មួយសម្រាប់ បណ្តា Features ថ្មីៗរបស់ប្រព័ន្ធប្រតិបត្តិការ iOS 8។ ជាក់ស្តែង ហាក់ដូចជាមិនមានឱកាសសម្រាប់   iPhone 6 បាននបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ ខាងលើនេះទេ។

ព្រឹត្តិការណ៍ WWDC នឹងប្រារព្ធធ្វើឡើងជាផ្លូវការ ចាប់ពីថ្ងៃទី ២ ខែមិថុនា រហូតដល់ចប់ថ្ងៃទី ៦ ខែមិថុនា ខាងមុខនេះ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 5S​ 8GB iWatch WWDC Apple Smartphone Hightech