CamNews

រថយន្ត 

ទំនងដែរ ស្រាតខោឮសូរតែខ្វោក អង្គុយលើក្បាលរថយន្ដទំនើប តម្លៃមិនក្រោម ២០ម៉ឺនដុល្លារ

យានយន្ដ៖ មិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយ ទេពីមូលហេតុដែលឈានទៅការប្រព្រឹត្ដនូវអំពើគួរឲ្យក្ដៅក្រហាយរបស់ បុរសម្នាក់ ដែលសម្រាតខោខ្លួនឯង ក្នុងហ្វូងមនុស្សទី​សា​ធារណៈ ហើយមកអង្គុយលើរថយន្ដ ដ៏ទំនើប និងថ្មីស្រឡាង ទើបតែនឹងទិញកាលពីប៉ុន្មានខែមុន ។ 

យោងតាមការចុះផ្សាយ របស់គេហទំព័រ carscoops បានឲ្យដឹងថា បុរសពីរនាក់ ស្រវឹងស្រា ក្នុងហ្វូងមនុស្សដទៃទៀត បានធ្វើដំណើរថ្នើរជើង ស្របទិសដៅគ្នាជាមួយរថយន្ដទំនើបម៉ូដែល Lamborghini Aventador ក៏ស្រាប់តែម្នាក់ក្នុងចំណោម ពីរនាក់នោះ បានមកស្រាតខោខ្លួនហើយអង្គុយលើ ក្បាលរថយន្ដ សម្ញ៉ែង​ភាពអង់អាច​ដោយមិនខ្វល់អ្វីទាំងអស់ ចំណែកម្នាក់ទៀត គ្នាគេនោះបានខំប្រឹងចំអន់ខ្លាំងៗដាក់ម្ចាស់​រថយន្ដ ទំនងគួរទ្រាំមិនបាន។ ហេតុការណ៍នេះ​បានកើតឡើង ក្នុងប្រទេសអង់គ្លេសទីក្រុង Manchester ខណៈដែលម្ចាស់រថយន្ដថ្មីនេះ ទើបតែទិញបានរថយន្ដកាលពីប៉ុន្មានខែមុន ដោយ​មានការបើកបង្ហាញចេញចូល ក្នុងទឹកដីអង់គ្លេស ។ 

គូសបញ្ជាក់ផងដែរថា រថយន្ដទំនើប ម៉ូដែល Lamborghini Aventador ស៊េរីឆ្នាំ 2013 នោះគឺ មានតម្លៃមិនក្រោម ២០ម៉ឺនដុល្លារនោះទេ ហើយប្រើកម្លាំងម៉ាស៊ីន V12 ត្រូវនឹង ៧១០ សេះ អាចរត់បានល្បឿន​លឿន​បំផុត ដល់ទៅ ៣៥០ គ.ម/ម៉ ។ 

តោះទស្សនាវីដេអូខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ


Tags: Vehicle News Car Lamborghini Aventador