CamNews

ទូរស័ព្ទ 

វីដេអូជាក់ស្តែង និងរូបភាពនៅក្នុងដៃ ដំបូងគេរបស់ Galaxy S7: មានរន្ធបន្ថែមមេម៉ូរីក្រៅ

កាលពីពេលថ្មីៗនេះ អ្នកលាក់ឈ្មោះម្នាក់ (ត្រូវបានគេដឹងថា កំពុងធ្វើការនៅ Samsung) បានធ្វើការ ផ្ញើទៅឲ្យគេហទំព័របច្ចេកវិទ្យា Android Authority នូវរូបភាពផ្នែកខាងមុខ និងខាងក្រោយ អមជាមួយ នឹងវីដេអូជាក់ស្តែងមួយផងដែរ មានរយះពេលខ្លី ត្រឹមតែ ១៤ វិនាទី ស្តីពីកំពូលស្មាតហ្វូនដែលជិតធ្វើ ការបង្ហាញណែនាំខ្លួនរបស់ Samsung គឺ Galaxy S7។

បើតាមប្រភពពីមនុស្សលាក់ឈ្មោះម្នាក់នេះ Galaxy S7 នឹងត្រូវបានគេដំឡើងរួចជាស្រេចនូវប្រព័ន្ធ ប្រតិបត្តិការ Android 6.0 Marshmallow, មានសមត្ថភាពការពារជម្រាបទឹកបាន តាមស្តង់ដារ IP68 (ឬ IP67), កាមេរ៉ាក្រោយត្រូវបានទម្លាក់មកនៅត្រឹម 12MP (ប៉ុន្តែកំរិតភិចស្យែលមានទំហំធំជាង) , ថាម ពលថ្មមានត្រឹមតែ 2800 mAh ពោលមិនមែន 3000 mAh ដូចអ្វីដែលបណ្តាព័ត៌មានចចាមអារ៉ាមបាន ចុះផ្សាយកាលពីពេលមុនៗនោះឡើយ។ ស្មាតហ្វូននេះ បានបំពាក់បន្ថែមនូវរន្ធសម្រាប់ដោតកាត មេម៉ូរីក្រៅ microSD ដែលជាចំនុចមួយ អ្នកប្រើប្រាស់ជាច្រើននាក់ចូលចិត្ត ប៉ុន្តែវាត្រូវបានក្រុមហ៊ុន ដកចេញ កាលជំនាន់ Galaxy S6 ឆ្នាំមុន។ ចំនុចគួរឲ្យចាប់អារម្មណ៍មួយទៀត ដែលនឹងធ្វើឲ្យអ្នកប្រើ ប្រាស់អស់សង្ឃឹម នោះគឺ Galaxy S7 ត្រូវបានបញ្ជាក់ថា វានឹងមិនត្រូវបានគេបំពាក់នូវរន្ធតំណភ្ជាប់ USB-C ដូចអ្វីដែលចចាមអារ៉ាម កាលពីពេលមុននោះទេ។

ខាងក្រោមនេះ គឺជារូបភាពនៅក្នុងដៃ ផ្នែកខាងមុន និងខាងក្រោយ ដែលបានបង្ហាញឲ្យយើងបាន ឃើញយ៉ាងច្បាស់នូវរន្ធដោតកាតមេម៉ូរីក្រៅ ដែលគេបានបំពាក់នៅលើ Galaxy S7:

ខាងក្រោមនេះ គឺជាវីដេអូជាក់ស្តែងដំបូងរបស់ Galaxy S7:

- អានអត្ថបទ៖ Galaxy S7 Edge បង្អួតរាងយ៉ាងកាលីប នៅក្នុងប្រអប់ ដោយអមមកជាមួយ គ្រឿងផ្សំពេញលេញ (Full accessories)
- អានអត្ថបទ៖ Apple ដណ្តើមបានដល់ទៅ ៩១% នៃប្រាក់ចំណេញ លើវិស័យ ស្មាតហ្វូន ក្នុងឆ្នាំ ២០១៥

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Authority, VR


Tags: Galaxy S7 Galaxy S7 Edge Smartphone Samsung Hightech