CamNews

ទូរស័ព្ទ 

Galaxy S IV Support ការបញ្ជាអេក្រង់ ដោយមិនបាច់ប៉ះផ្ទាល់អេក្រង់

គេហទំព័រ SamMobile បានកំនត់ថា ស្មាតហ្វូនដែលនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍នេះ របស់
Samsung នឹងបំពាក់នូវបច្ចេកវិទ្យា Floating Touch - ធ្វើអន្តរកម្មជាមួយ Touch Screen មិនចាំ
បាច់ប៉ះផ្ទាល់លើផ្ទៃអេក្រង់។

Floating Touch ជួយឲ្យអ្នកប្រើប្រាស់ ដាក់ម្រាមដៃនៅជិតអេក្រង់ ដើម្បីមើលអាល់ប៊ុមរូបភាព,
Scroll Web Page, រឺចុច Link ណាមួយ ក្នុងពេលដែលដៃរបស់ពួកគេកំពុងសើម រឺកខ្វក់។ បច្ចេក-
វិទ្យានេះ ដូចមាននៅលើ Sony Xperia Sola របស់ Sony ដែរ។

ក្នុងនោះ Galaxy S IV ត្រូវបានឲ្យដឹងថានឹងមាន កម្មវិធីឆ្លាតវៃមួយចំនួនដូចជា Smart Scroll និង
Smart Pause ផងដែរ។ គេហទំព័រ SamMobile បានឲ្យដឹងបន្ថែមថា S IV អាចនឹងប្រើប្រាស់អេក្រង់
Amoled ដែលប្រើប្រាស់វត្ថុធាតុដើមមានឈ្មោះថា "green PHOLED" ដែលអាចឲ្យអេក្រង់កាន់តែ
ភ្លឺច្បាស់ជាងមុន និងសន្សំសំចៃថាមពលថ្មបាន 25 %។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួន នៃគំរូ Concept ស្មាតហ្វូនត្រកូល S ជំនាន់ក្រោយ របស់
Samsung ដែលនឹងបង្ហាញខ្លួន នៅថ្ងៃទី 14 ខែមីនា ខាងមុខនេះ។

 

ជាចុងក្រោយ អ្នកជំនាញរចនាម៉ូដ Martin Hajek បានប៉ាន់ស្មានថា Galaxy S IV នឹងមានគែមស្តើង
អេក្រង់ 5 inch និងផ្នែកខាងក្រោម សំបកធ្វើពីជ័រ។ ទស្សនាវីដេអូ៖ 

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S IV Samsung smartphone hightech