CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង​ ព្រមាន ប្រើប្រាស់ គ្រាប់បែក អ៊ីដ្រូសែន ខណៈតាំងខ្លួន ជារដ្ឋ មហាអំណាចនុយក្លែអ៊ែរ

ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA ក្រោយពីដកស្រង់ សម្តីប្រមុខរដ្ឋកុម្មុយ នីស លោក គីម ជុងអ៊ុន បានចុះផ្សាយសម្រង់អត្ថបទ សារ ព័ត៌មាន  នៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ នេះអោយដឹងថា កូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ សព្វាវុធនុយក្លេអ៊ែររួមមាន ដូចជា​ គ្រាប់បែក អ៊ីដ្រូសែន ខណៈកូរ៉េខាងជើងខ្លួនឯងនោះ បានតាំងខ្លួន ជារដ្ឋឯករាជ្យ នៃមហា អំណាចអាវុធនុយក្លេអ៊ែរទៅហើយនោះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោក គីម   ជុងអ៊ុន  បានកត់សម្គាល់យ៉ាងដូច្នេះ អំឡុង ពេលដែលចុះត្រួតពិនិត្យដោយផ្ទាល់ ទីតាំង   ប្រវត្តិសាស្រ្តយោធា ដែលបច្ចុប្បន្នជា ទីតាំងផលិត អាវុធនុយក្លេអ៊ែរ Phyongchon ។ លោក គីម បញ្ជាក់ក្តែងៗ  អោយដឹងថា កូរ៉េខាងជើង បា​នក្លាយ ទៅជារដ្ឋមហាអំណាចនុយក្លេអ៊ែរហើយ ក្រោយពីសម្រេចសមិទ្ធផល ជោគជ័យ ផលិតគ្រាប់បែក នុយអ៊ីដ្រូសែន ខណៈជាការថ្លែងអំណរគុណទៅដល់ របាយការណ៍  សព្វាវុធពីប្រវត្តិសាស្រ្ត ដែល ត្រូវបាននាំមកជូនដោយ អតីតមេដឹកនាំ លោក Kim Il Sung  ។

កូរ៉េខាងជើង ស្រាយបំភ្លឺក្តែងៗអោយដឹងថា ៖ ការខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើភាពជោគជ័យ នៃសព្វាវុធនុយក្លេអ៊ែរ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីគោលនយោបាយ អមិត្តពីសហ រដ្ឋអាមេរិក ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: North korea Pyongyang Kim Jong Un Hot news Breaking news