CamNews

យល់ដឹង 

ការបញ្ជូនមនុស្ស ទៅភពអង្គារ គឺដើម្បីគេចពី គ្រោះផុតពូជ ដោយសារអាចម៍ផ្កាយ

ស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX បានប្រកាសថា លោកចង់នាំមនុស្ស ១លាន
នាក់ ឡើងទៅរស់នៅលើភពព្រះអង្គារ ក្នុងសតវត្សទី ២១នេះ ព្រោះថា នេះគឺជាដំណោះស្រាយ
មួយ ជួយឱ្យមនុស្សលោក គេចចេញពីគ្រោះផុតពូជ។

លោក Elon Musk មានបំណង បញ្ជូនមនុស្ស ១លាននាក់ ទៅកាន់ក្រហមនេះ ក្នុងទសវត្ស
ឆ្នាំ ២១០០

 

ទីភ្នាក់អវកាសជាច្រើន បានប្រឹងប្រែង ដើម្បីនាំមនុស្សពីរបីនាក់ ឡើងទៅកាន់ភពព្រះអង្គារ មុន
ឆ្នាំ ២០៣០។ ប៉ុន្ដែ គោលដៅនេះ គឺហាក់ដូចជាតូចខ្លាំងណាស់ ធៀបនឹងមហិច្ឆតារបស់ Elon
Musk ដែលជាស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX  ។ លោក Elon Musk មាន
បំណង បញ្ជូនមនុស្សចំនួន ១លាននាក់ ទៅកាន់ក្រហមនេះ ក្នុងទសវត្សឆ្នាំ ២១០០។ Elon Musk
ជឿថា ការនាំមនុស្សទៅរស់នៅលើភពអង្គារ គឺជាវិធីតែមួយគត់ ដែលអាចជួយការពារមនុស្ស
លោក មិនឱ្យដាច់ពូជ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី AEON ។

កាលពីឆ្នាំទៅ នៅអាមេរិក ក្នុងសិក្ខាសាលមួយ ស្ដីអំពីបច្ចេកវិទ្យាអវកាស លោក Elon Musk
ប្រកាសថា មនុស្សលោក មានតែពីរជម្រើសគត់ ក្នុងអនាគត ៖ ទៅគ្រប់គ្រងភពផ្សេង ឬផុត
ពូជ។ លោកសង្កត់ធ្ងន់ថា ៖ “ការផុតពូជ គឺជាលទ្ធផលដែលយើងមិនអាចជៀសបាន ប្រសិន
យើងនៅតែបន្តរស់នៅលើភពផែនដី”។

សាស្ដ្រាចារ្យ Brian Cox អ្នកវិទ្យាសាស្ដ្រវ័យក្មេង ដែលមានឈ្មោះល្បីម្នាក់ នៅអង់គ្លេស ក៏មាន
ការយល់ឃើញដូច Elon Musk។ លោក Brian Cox អះអាងថា ភាពល្ងង់ខ្លៅរបស់របស់មនុស្ស
លោក នឹងបញ្ចប់វត្តមានរបស់ខ្លួន។

លោក Elon Musk នឹង​យាន​អវកាស​ SpaceX

 

ថ្មីៗនេះ អាមេរិកប្រកាសថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអែរ ដើម្បីទប់ទល់នឹងអាចម៍ផ្កាយដែល
នឹងហោះមកបុកផែនដី។ ក៏ប៉ុន្ដែ សួរថា នៅពេលមានភពព្រះគ្រោះដ៏ធំមួយ ហោះតម្រង់មកផែន
ដី ហើយអាវុធនុយក្លេអែរ មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីកំទេច ឬបង្វែរគន្លងគោចររបស់វា ឱ្យ
ងាកចេញពីផែនដី តើមនុស្សនឹងទៅជាយ៉ាងណា?

ម្យ៉ាងទៀត ជីវិតដែលលែងមានវត្តមាននៅលើបណ្ដាភពផ្សេងៗ បង្ហាញថា ពេលវេលាដែលមនុស្ស
រស់នៅលើភពផែនដី គឺមានកំណត់។ ប្រសិនគេមើលទៅលើចំណេះដឹងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន
របស់មនុស្ស គេដឹងថា ព្រឹត្តិការណ៍ខុសធម្មតាមួយនឹងកើតនៅលើផែនដី។

លោក Elon Musk អធិប្បាយថា ៖ “ក្រុមមនុស្សដំបូង ដែលនឹងឡើងទៅកាន់ភពអង្គារ គឺត្រូវបង់
ប្រាក់ សម្រាប់ដំណើរហោះហើររបស់ពួកគេ។ ដំណើរនេះ គឺដូចទៅនឹងការដែលជនជាតិអឺរ៉ុប ធ្វើ
ដំណើរទៅកាន់ទ្វីបអាមេរិក កាលពីប៉ុន្មានរយឆ្នាំមុន”។

ការបញ្ជូនមនុស្ស ទៅភពអង្គារ គឺដើម្បីគេចពីគ្រោះផុតពូជ ដោយសារអាចម៍ផ្កាយ

 

គួររំលឹកថា ប៉ុន្មានខែមុន លោក Elon Musk ធ្លាប់បានបង្ហើបឱ្យដឹងថា SpaceX កំពុងតែទទួលបាន
ជោគជ័យគួរឱ្យកត់សម្គាល់ ទាក់ទិននឹងគម្រោងបង្កើតសហគមន៍របស់មនុស្ស នៅលើភពព្រះ
អង្គារ មុនអំឡុងឆ្នាំ ២០២០។

លោក Elon Musk ក៏ធ្លាប់អះអាងថា លោកបង្កើត SpaceX គឺមានគោលដៅតែមួយគត់ នោះគឺ
បង្កើត ប្រភេទកាំជ្រួចដែលមានសមត្ថភាពនាំមនុស្សទៅដល់ភពអង្គារ។ លោក គិតថា សំបុត្រ
សម្រាប់មនុស្សម្នាក់ ដែលធ្វើដំណើរទៅកាន់ភពក្រហមនេះ គឺមានតម្លៃ ៥០០.០០០ ដុល្លារសហ
រដ្ឋ អាមេរិក/ជើង។

Mars One ក៏​មាន​គម្រោង​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ​

 

សូមរំលឹកដែរថា Mars One ដែលជាក្រុមហ៊ុនមួយ មានគោលដៅដូចទៅនឹង SpaceX កាលពីឆ្នាំ
២០១៣ បានប្រកាសថា មានមនុស្សជាង ៧៨.០០០នាក់ បានដាក់ពាក្យប្រកួតប្រជែង ដើម្បីមាន
ឱកាសទៅរស់នៅលើភពអង្គារ ក្រោមការដឹកនាំរបស់ Mars One ។ ឆ្នាំ ២០២២ Mars One នឹង
បញ្ជូនមនុស្ស ៤នាក់ទៅកាន់ភពអង្គារ ហើយពួកគេនឹងទៅដល់ភពនេះ ក្នុងឆ្នាំ ២០២៣។ គម្រោង
របស់ Mars One នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០៣៣ នឹងបង្កើតបានសហ
គមន៍មួយនៅលើភពអង្គារ ដែលមានមនុស្ស ២០នាក់។

មនុស្ស​អាច​បង្កើត​ផ្ទះ​កញ្ចក់ធំៗ លើ​ភព​អង្គារ ដែល​ក្នុង​ផ្ទះ​នេះ ​មានទឹក ​រុក្ខ​ជាតិ ។ល។

 

Mars One មិនមានគម្រោង សម្រាប់នាំមនុស្សត្រឡប់ពីភពអង្គារមកកាន់ផែនដីនោះទេ ពួកគេ
ត្រូវរស់នៅលើភពក្រហមនេះ ដែលមានកំដៅជាមធ្យម ឡើងដល់ ៦៣អង្សា។ សហគមន៍មនុស្ស
នៅលើភពអង្គារ ក៏នឹងត្រូវស្វែងរកទឹកក្រោមដី និងអ៊ុកស៊ីហ្សែន ក៏ដូចជាដាំដុះ ដើម្បីជាអាហារ
ចិញ្ចឹមជីចិត៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/ RT


Tags: Elon Musk Mars million people SpaceX