ការឈានជើងឡើងលើភពព្រះអង្គារ នៅតែជាសំនួរធំមួយសម្រាប់អ្នកតារាវិទ្យា ប៉ុន្តែ NASA ក៏នៅតែនឹងនាំមកនូវឱកាសដល់អ្នករាល់គ្នាក្នុងពិភពលោក ដែលមានបំណងទៅទេសចរណ៍
និងរស់នៅលើភពអង្គារនេះ។ យ៉ាងនេះក្ដី ខាងលើនេះ វាគ្រាន់តែជារឿងអនាគត ហើយពេល
នេះ អ្នកនៅតែអាចចុះឈ្មោះ ដើម្បីឱ្យគេយកឈ្មោះរបស់អ្នក ឡើងទៅភពព្រះអង្គារ។
នៅក្នុងលើកដំបូង មានមនុស្សប្រមាណជា ១,៥លាននាក់ បានគាំទ្រ និងចុះឈ្មោះ ផ្ញើឈ្មោះ
របស់ខ្លួន ចូលរួមក្នុងកម្មវិធី "ចូរផ្ញើឈ្មោះរបស់អ្នក!" ដែលរៀបចំដោយ NASA។ ឈ្មោះរបស់
អ្នកដែលមានចុះឈ្មោះ នឹងត្រូវបានរក្សាទុកក្នុងឈីបមួយ ហើយឈីបនេះ នឹងត្រូវភ្ជាប់ទៅ
នឹងយានអវកាសInSight ដែលនឹងត្រូវបានបាញ់បង្ហោះទៅក្នុងអវកាស ក្នុងខែមិនា ឆ្នាំក្រោយ។
តាមគម្រោង យាន InSight នឹងចុះចតលើភពអង្គារនៅខែកញ្ញាឆ្នាំ ២០១៦។
យាន InSight មិនត្រឹមតែនាំឈ្មោះមនុស្សទៅកាន់ភពអង្គារនោះទេ តែវាមានបេសកកម្មដ៏ធំ
មួយផងដែរ នោះគឺ ស្វែងយល់ថាតើក្នុងដីនៃភពអង្គារ មានអ្វីខ្លះ។
ប្រសិនមានចំណាប់អារម្មណ៍ក្នុងការផ្ញើឈ្មោះទៅកាន់ភពអង្គារ អ្នកអាចចុះឈ្មោះបាន តាម
រយៈតំណភ្ជាប់នេះ។ ប៉ុន្តែ សូមចងចាំថា ការចុះឈ្មោះ ត្រូវធ្វើឡើងឱ្យបានមុនថ្ងៃទី ៨កញ្ញា
ឆ្នាំ ២០១៥៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Space