SpaceX បានរៀបគម្រោងនាំមនុស្សចំនួន ១លាននាក់ ឡើងទៅរស់នៅក្នុងផ្ទះកញ្ចក់ លើភពព្រះ
អង្គារ ក្នុងរយៈពេលពី ៤០-១០០ឆ្នាំខាងមុខ។
មហាសេដ្ឋី Elon Musk ស្ថាបនិករបស់ក្រុមហ៊ុន SpaceX
មហាសេដ្ឋី Elon Musk ស្ថាបនិករបស់ក្រុមហ៊ុន SpaceX ឱ្យដឹងថា នឹងនាំមនុស្សឡើងទៅរស់នៅ
ក្នុងផ្ទះកញ្ចក់លើភពព្រះអង្គារ នៅក្នុងកម្មវិធីសួរ-ឆ្លើយនៃវេទិកា Reddit ដែលត្រូវបានធ្វើឡើងកាល
ពីថ្ងៃទី ២៣តុលា នេះបើតាមទំព័រ The Sun។
លោក Elon Musk បង្ហើបឱ្យដឹងថា បណ្ដាមនុស្សដំបូងដែលឡើងទៅរស់នៅលើភពព្រះអង្គារ នឹង
រស់នៅ និងដាំដើមឈើក្នុងផ្ទះកញ្ចក់។ ចំណែកមនុស្សយន្តនឹងត្រូវបានប្រើប្រាស់ដើម្បីជីកយករ៉ែ
និងធ្វើរូង។
ប្រព័ន្ធបាញ់បង្ហោះកាំជ្រួច និងយានអវកាសរបស់ SpaceX
លោក Elon Musk ថ្លែងថា “ដោយវិធីនេះ យើងខ្ញុំអាចសាងសង់កន្លែងជាច្រើនដើម្បីធ្វើសកម្មភាព
ឧស្សាហកម្ម និងចាកចេញពីផ្ទះកញ្ចក់ ឆ្ពោះទៅកាន់ការរស់នៅប្រកប់ដោយពណ៌បៃតង”។
មហាសេដ្ឋីនេះក៏បានបកស្រាយអំពីការចាក់ប្រេងនៅលើភពព្រះអង្គារ។ សារធាតុ Metal ដែលរក
បានពីភពក្រហមនេះនឹងត្រូវបានប្រើប្រាស់ជាប្រេងសម្រាប់កាំជ្រួច។
Elon Musk ឱ្យដឹងថា នៅក្នុងអំឡុងពេលផែនដី និងព្រះអង្គារនៅជិតគ្នាបំផុត (កើតឡើងក្រោយ
២៦ខែម្ដង) ក្រុមហ៊ុននេះនឹងបង្កើនការហោះហើរទ្វេដង រហូតដល់ទីក្រុងនៅលើភពព្រះអង្គារអាច
រីកចម្រើនដោយខ្លួនឯង។
ដំណើរហោះហើរទៅកាន់ភពព្រះអង្គារនឹងប្រើប្រាស់យានអវកាសខ្នាតធំ
មហាសេដ្ឋី Elon Musk អះអាងថា ទីក្រុងនេះនឹងត្រូវការមនុស្សប្រហែល១លាននាក់ដើម្បីអាចរក្សា
តុល្យភាពបានល្អ ហើយមហិច្ឆតានេះអាចនឹងក្លាយជាការពិតក្នុងរយៈពេលពី ៤០-១០០ខាងមុខ។
SpaceX ឧទ្ទេសនាមអំពីប្រព័ន្ធហោះហើរអន្តរភពរបស់ខ្លួន
លោក Elon Musk ធ្លាប់បាននិយាយថា “ខ្ញុំចង់ប្រែក្លាយការរស់នៅលើភពព្រះអង្គារឱ្យទៅជារឿង
សាមញ្ញ ហើយអ្នកណាៗក៏អាចទៅកាន់ភពព្រះអង្គារបាន ឱ្យតែពួកគេចង់”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail