CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន រង្គោះរង្គើខ្លាំង អំឡុងខួប ៧០ ឆ្នាំ​ អាមេរិក ទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ

ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃ​អាទិត្យ​នេះ ជប៉ុន​រំឭកខួប​ទី៧០​ឆ្នាំ នៃ​ការ​ទម្លាក់ ​គ្រាប់បែក​នុយក្លេអ៊ែរ​​​ របស់​អាមេរិក គឺ​គ្រាប់បែក​នុយក្លេអ៊ែរ​ទី២ ទម្លាក់​   លើ ​ក្រុង ​ណាហ្កាសាគី កាល​ពីថ្ងៃ​ទី៩​សីហា​ឆ្នាំ​១៩៤៥ ឈានទៅសម្លាប់មនុស្ស ហោចណាស់​ ៧៤,០០០នាក់ ដែល​ជំរុញ ​ឲ្យ​  ជប៉ុន​ប្រកាស​ចុះ ចាញ់​សង្រ្គាម​លោក​លើកទី២ ស្រប ពេល  ជាមួយគ្នានេះ ដែរ នាយករដ្ឋមន្រ្តី ជប៉ុន​ Shinzo Abe រងនូវភាពរង្គោះរង្គើជាខ្លាំង នៅអ្វី  ដែល គេមើលឃើញថា លោក ព្យាយាមពង្រីកអំណាចយោធា បន្ទាប់ពីថ្ងៃទី ៦ សីហា ២០១៥ នេះ អំឡុងខួប ៧០ ឆ្នាំ​ នៃ  ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ គ្រាប់ ដំបូង នៅក្នុងទីក្រុង Hiroshima នោះ លោកពុំមាន ការគូសបញ្ជាក់  អោយដឹង ពី “ គោលការណ៍​គ្មាន​នុយក្លេអ៊ែរ​ទាំងបី” ។ 


គួរបញ្ជាក់ថា ពិធីរំឭកខួប៧០ឆ្នាំ នៃ​ការ​ទម្លាក់គ្រាប់បែក​ នុយក្លេអ៊ែរ​លើ​ទីក្រុង​ណាហ្កាសាគី ត្រូវ​បាន​រៀបចំ​ធ្វើឡើង នៅ​ក្នុង​សួន​  សន្តិភាព​ណាហ្កាសាគី ក្រោម​  អធិបតីភាព​របស់​លោក​ស្ហ៊ីនហ្សូ អាបេ និង​ដោយ​មាន​ ការ ​ចូលរួម​ពី​តំណាងរដ្ឋាភិបាល​បរទេស​ជាច្រើន ក្នុងនោះ​ក៏​រួមមាន​ឯកអគ្គ រដ្ឋទូត​សហរដ្ឋ​អាមេរិក   Caroline Kennedy ដូចគ្នាដែរ  ។ ថ្លែង  ​នៅ​ក្នុង​ពិធី​នោះ លោក​ស្ហ៊ីនហ្សូ អាបេ បាន​លើកឡើង​ថា “ក្នុងឋានៈ​  ជា​ប្រទេស​តែមួយគត់​ក្នុង​ប្រវត្តិសាស្រ្ត ដែល​រងគ្រោះ​ដោយ​អាវុធ​នុយក្លេអ៊ែរ ជប៉ុន​នឹង​ដើរតួនាទី​នាំមុខគេ ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​ អស់​ពីពិភព លោក ហើយ​ជប៉ុន​នឹង​នៅតែ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​គ្មាន​នុយក្លេអ៊ែរ ​ទាំងបី”។
 
គួរបញ្ជាក់ថា “គោលការណ៍​គ្មាន​នុយក្លេអ៊ែរ​ទាំងបី” ​  ដែល​ជប៉ុន  ​តែងតែ  ​ប្រកាន់  ​យក​តាំង​ពី​ឆ្នាំ​១៩៦៧ ​មកនោះ រួមមាន ទីមួយ ជប៉ុន​នឹងមិន​កាន់កាប់​អាវុធ​នុយក្លេអ៊ែរទីពីរជប៉ុននឹងមិនផលិត ​អាវុធ​នុយក្លេអ៊ែរ (ទោះជា​  ផលិត​សម្រាប់​ប្រើ​ខ្លួន  ឯង ឬ​សម្រាប់​អ្នក​ដទៃ) និង​ទីបី ជប៉ុន​នឹង​មិន​អនុ​ញ្ញាត​ឲ្យ​អ្នក​ដទៃ​យក​អាវុធ​នុយក្លេអ៊ែរ​ចូល​មក​ក្នុង​ ប្រទេស។
 
កាលពី​ក្នុង​ឱកាស​រំឭកខួប​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា នៅថ្ងៃ​សុក្រ​កន្លងទៅ លោក​ស្ហ៊ីនហ្សូ អាបេ ក៏​បាន​បង្ហាញ​ពី​ជំហរ​ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ​នេះ​ដែរ  ក៏ប៉ុន្តែ មិន​បាន​បញ្ជាក់​ច្បាស់ៗ អំពី​គោលការណ៍ទាំង៣ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​​  ពី​សាធារណមតិ​ជប៉ុន។ ការ​រិះគន់​នេះ​កើតមាន​កាន់តែ​ខ្លាំង គឺ​ដោយសារ​តែ​រដ្ឋមន្រ្តី​ក្រសួង​ការពារ ជាតិ​ជប៉ុន​បាន​លើកឡើង កាល​ពីថ្ងៃ​ពុធ​ថា  សេចក្តី  ព្រាង​ច្បាប់​ថ្មី ​ដែល​​​សភា​ជប៉ុន​កំពុង​ ពិនិត្យ​នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​នឹង ​បើក​ផ្លូវ​ឲ្យ​កងទ័ព​ជប៉ុន​ធ្វើការ​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ត។
 
គួររំឮកថា សេចក្តីព្រាងច្បាប់​នេះ ដែល​រៀបចំ​ឡើង​ដោយ​លោក​ស្ហ៊ីនហ្សូ អាបេក្នុងគោលដៅបន្ធូរ បន្ថយ​ការ​រឹតត្បឹត​  នៃ​រដ្ឋធម្មនុញ្ញ​   សន្តិភាព​និយម​លើ​ កងទ័ព​ជប៉ុន ក៏​ជា​ប្រធានបទ​នៃ​ការ​រិះគន់​យ៉ាងខ្លាំងៗ​ផងដែរ នៅ​ក្នុង​ឱកាស​រំឭកខួប​នៅ​ណាហ្កាសាគី នៅថ្ងៃ​អាទិត្យ​នេះ។ ថ្លែង​នៅ​​ចំពោះ​មុខ​លោក​ស្ហ៊ីនហ្សូ អាបេ ក្នុង​ពិធី​រំឭក  ខួប  ​នេះ អភិបាល ក្រុង​ណាហ្កាសាគី និង​អ្នក​រស់រានមាន ជីវិត ​ពី​គ្រាប់បែក​នុយក្លេអ៊ែរ​បាន​លើកឡើង​ថា គោលការណ៍​សន្តិភាពនិយម ដែល​ជប៉ុន​តែងតែ​ប្រកាន់​យក​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នេះ អាច​នឹង​ត្រូវ​បំផ្លិចបំផ្លាញដោយ​ច្បាប់ថ្មីរបស់​ លោក​ស្ហ៊ីនហ្សូ អាបេ៕

- អាន ៖ ថ្ងៃនេះ ៧០ ឆ្នាំមុន អាមេរិក ទម្លាក់គ្រាប់បែក បរិមាណូ បញ្ចប់សង្គ្រាម លោកលើកទី ២


ប្រភព ៖ CNA


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Nintendo Satoru Iwata