CamNews

កីឡាអន្តរជាតិ 

មីយ៉ាន់ម៉ា ចំណាយអស់ ៣០ លានដុល្លារ សំរាប់ពិធីបិទ ការប្រកួតកីឡា SEA Games 2013 នេះ (មានវីដេអូ)

ការប្រកួត កីឡាអាស៊ី អាគ្នេយ៍ SEA Games លើកទី ២៧ ដែលប្រទេស មីយ៉ាន់ម៉ា ធ្វើជាម្ចាស់ ផ្ទះ បានបញ្ចប់ទៅ ជាស្ថាពរ ក្នុងទិដ្ឋភាព ដ៏សប្បាយ រីករាយ ។ ប្រទេស មីយ៉ាន់ម៉ា បានប្រឹងប្រែង យ៉ាង ខ្លាំង ក្នុងកម្មវិធី បិទការប្រកួត ។

27th SEA Games closing ceremony ended with the "million dollar" 8

ជាមួយនិង ភ្លើងពណ៌ចម្រុះ អ្នករាំ និងសំដែង រាប់រយនាក់ អមដោយ សំលេងភ្លេង យ៉ាងរណ្តំហើយ និងភ្លើង​ កាំជ្រួច ភ្លឺចែងចាំង យ៉ាងស្រស់ស្អាត ពិតជាធ្វើ អោយទស្សនិកជន មិនសរសើរ មិនបាន ។ តាមប្រភព ព័ត៌មាន មួយបានអោយ ដឹងថា មីយ៉ាន់ម៉ា បានចំណាយ អស់ជិត ៣០ លានដុល្លារ សំរាប់ ការបិទ កម្មវិធីនេះ ។

27th SEA Games closing ceremony ended with the "million dollar" 2

ជាលទ្ធផល​ មីយ៉ានម៉ា លក់សំបុត្រ បានរហូត ដល់ទៅ ៣ ម៉ឹនសន្លឹក ដែលវាពិត ជាអស្ចារ្យណាស់ ហើយជាងនេះ ទៅទៀត មីយ៉ាន់ម៉ា ទទួលបាន ការសរសើរ មិនដាច់ ពីមាត់ពី ទស្សនិកជន ដែល ធ្វើ អោយពួកគេ មានមោទនភាព ខ្លាំងណាស់ ។ ទស្សនិកជន អាចទស្សនា វីដេអូពេញ នៅខាង ក្រោម ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: sport sea games myanmar Sea south east asia