នៅសល់រយះពេលជិតមួយខែទៀត នៃការបង្ហាញខ្លួនជាផ្លូវការ (4/9) គេហទំព័របច្ចេកវិទ្យា
Sam Mobile បានចុះផ្សាយនូវព័ត៌មានមួយចំនួន នៃរូបសណ្ឋាន Hardware របស់ Galaxy
Note III ដែលត្រូវបានពួកគេ ឲ្យដឹងថា វាជា Copyright និងទទួលបានពីប្រភពដ៏គួរឲ្យជឿ
ជាក់មួយ។ ជាក់ស្តែង ប្រភពនោះបានឲ្យដឹងថា មិនមែនមានតែមួយទេ គឺមានពីរ Version
Galaxy Note III ដែលនឹងត្រូវបាន Samsung ធ្វើការបង្ហាញណែនាំ នៅថ្ងៃខាងមុខ ដែលក្នុង
នោះរួមមានម៉ូដែល SM-N900 និង SM-N9005។
ម៉ូដែលទាំងពីរនេះ មានរូបសណ្ឋាន Hardware ខ្លាំង និងមានអេក្រង់ធំជាង Galaxy Note II
សព្វថ្ងៃ ប៉ុន្តែខ្នាតប្រវែង នឹងមិនផ្លាស់ប្តូរឡើយ។ ប្រភពបានឲ្យដឹងថា SM-N900 និង SM-N
9005 សុទ្ធតែមានអេក្រង់ Super AMOLED Full HD ទំហំ 5,68 inch, Camera 13 MP ដូចនឹង
Galaxy S4 ប៉ុន្តែត្រូវបាន Update ជាមួយកាណុងកាមេរ៉ា ដែលមានសមត្ថភាព ការពាររំញ័រ
OIS, ដែលការបំពាក់ដូច្នេះ ច្រើនតែឃើញមាននៅលើបណ្តា Windows Phone Lumia ស៊េរី
ខ្ពស់ ដូចជា 1020, 925 ឬ 920 របស់ Nokia។
Version Galaxy Note III ទាំងពីរនេះ សុទ្ធតែប្រើ Android 4.3 មានមេម៉ូរីក្នុង 16, 32 ឬ 64GB
ជាមួយរន្ធបន្ថែមមេម៉ូរីក្រៅប្រភេទកាត micoSD និងថ្ម 3.200 mAh។ លក្ខណៈខុសប្លែកគ្នារវាង
ម៉ូដែលទាំងពីរនេះគឺ CPU និង Chip ក្រាហ្វិក។
រូបសណ្ឋាន Hardware ចចាមអារាមរបស់ Galaxy Note III:
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VE & TTE