ដោយគ្រាន់តែប៉ុន្មានជំហានប៉ុណ្ណោះ អ្នកនឹងមានសក់រួញអង្គាដី ដ៏ស្រស់ស្អាតបែបធម្មជាតិ ដោយ មិនចាំបាច់ប្រើប្រាស់ម៉ាស៊ីនអ៊ុត។
អ្នកនឹងត្រូវត្រៀម ៖
-ខ្សែក្រណាត់ខ្លីៗ មួយចំនួន
-ក្រាស់មួយ
-ទឹក
វិធីធ្វើ ៖
១/ ដំបូង ត្រូវយកទឹកមកផ្សើម ឬប្រើដបបាញ់ទឹក ទៅលើចុងសក់របស់អ្នក (ផ្នែកដែលអ្នកចង់
ធ្វើឱ្យរួញ)។
២/ បន្ទាប់មក វែកយកសក់មួយផ្នែកចេញដោយឡែក រួចមូរជុំវិញខ្សែក្រណាត់មួយ។
៣/ ក្រោយមកទៀត ចងខ្សែក្រណាត់នោះឱ្យជាប់នឹងសក់ដែលបានមូរ ហើយបន្ដធ្វើទៅលើ
សក់ដែលអ្នកចង់ឱ្យរួញ ដូចជំហានខាងលើ រហូតដល់កម្រិតមួយដែលអ្នកពេញចិត្ត។
៤/ ជំហានចុងក្រោយ គឺត្រូវចូលគេងរហូតដល់ភ្លឺ ស្អែកឡើងទើបស្រាយខ្សែក្រណាត់ទាំងនោះ
ដើម្បីបង្អួតសក់រួញអង្គាដី ដ៏គួរឱ្យស្រឡាញ់ នៅទីសាធារណៈ។
សម្គាល់ ៖
វិធីសាស្ដ្រខាងលើនេះ នឹងមិនធ្វើឱ្យសក់ត្រូវរបស់អ្នកត្រូវខូច ឬប៉ះពាល់ ដូចទៅនឹងការប្រើប្រាស់ ឧបករណ៍កំដៅសក់បែបទំនើបនោះទេ ប៉ុន្ដែវាជួយឱ្យសក់បានស្រស់ស្អាត និងរួញ បែបធម្មជាតិ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
កែសក់រួញឱ្យត្រង់ ដោយវត្ថុធម្មជាតិ
អាថ៌កំបាំងក្នុងការផាត់មុខ សម្រាប់ស្បែកស្ងួត នារដូវរងា
សក់ជ្រុះច្រើនរាល់ថ្ងៃ ត្រូវព្យាបាលបែបណា?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS