អ្នកកំពុងតែមានបញ្ហាសក់ជ្រុះ ជ្រុះរហូតដល់ស្ដើង? ដូច្នេះវាជាបញ្ហាមួយដែលត្រូវដោះ
ស្រាយជាបន្ទាន់ មិនដូច្នេះ ក្បាលរបស់អ្នកនឹងត្រូវអស់សក់ នៅថ្ងៃណាមួយមិនខាន។
មូលហេតុនៃបញ្ហានាំឱ្យជ្រុះសក់
មូលហេតុដែលនាំឱ្យមានបញ្ហាជ្រុះសក់ច្រើន មានដូចជា ញ៉ាំអាហារមិនជាតិបំបន់គ្រប់គ្រាន់ ខ្វះ
ឈាម សម្រកទម្ងន់ អាយុច្រើន ឬទើបឆ្លងទន្លេ។ល។ ថ្វីបើសក់ជ្រុះក្នុងមួយថ្ងៃ ត្រឹម ១០០សរសៃ ត្រូវបានគេចាត់ទុកជារឿងធម្មតា ប៉ុន្ដែអ្នកក៏មិនត្រូវមើលស្រាលបញ្ហានេះដែរ។
សញ្ញានៃបញ្ហាជ្រុះសក់ ៖
សញ្ញានៃបញ្ហាជ្រុះសក់ នឹងអាចដឹងបានដោយងាយ ប្រើសិនសម្គាល់ឃើញថា ៖
១/សក់ជ្រុះច្រើនសរសៃ បន្ទាប់ពីកក់សក់ និងសិតសក់
២/ក្នុងមួយថ្ងៃ សក់អាចជ្រុះច្រើនជាង ១០០សរសៃ
វិធីព្យាបាលបញ្ហាជ្រុះសក់ ៖
ប្រើស៊ុតមាន់ដើម្បីព្យាបាល
នៅក្នុងស៊ុតក៏មានផ្ទុកជាតិបំប៉នសំខាន់ៗ ដូចជា ស័ង្កសី, ស្ពាន់ធ័រ , សេឡេនាម , ដែក និង
ផូស្វ័រ និងប្រូតេអ៊ីនចាំបាច់ជាច្រើន ជួយដល់ការលូតលាស់របស់សក់។
១/យកស៊ុតមួយគ្រាប់ លាយជាមួយប្រេងអូលីវ និងទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ រួចលាបទៅលើ
សក់ និងទុកវា ប្រហែល ២០នាទី ទើបជម្រះដោយទឹកត្រជាក់ និងសាប៊ូ។
ប្រើចេក និងទឹកឃ្មុំដើម្បីព្យាបាល
យកចេកទំមួយផ្លែ ច្របាច់ឱ្យម៉ត់ ហើយលាយទឹកឃ្មុំ ១ស្លាបព្រាសម្ល ច្របល់បញ្ចូលគ្នា រួចលាប
ទៅលើកសក់ និងរក្សាទុកវា ៤៥នាទី ទើបកក់សក់សម្អាត។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ហេតុអ្វី បវរកញ្ញា Venezuela តែងបានគ្រងមកុដ ខ្នាតអន្ដរជាតិ?
Make up ច្រមុះធំ ឱ្យក្លាយជាតូច និងក្ដោងខ្ពស់ វែង (វីដេអូ)
បុរសមានទម្ងន់ ១៣៤ គីឡូក្រាម ក្លាយជាប្រុសស្អាត ដោយសារកាំបិត
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LD