CamNews

សម្រស់ 

វិធីធ្វើឱ្យសក់ខ្លី ទៅជាងវែង ដោយមិនចាំបាច់ តសក់

អ្នកមិនពេញចិត្ដនឹងសក់ខ្លីរបស់ខ្លួន ហើយចង់ធ្វើឱ្យវាបានវែង ដោយមិនចាំបាច់ពឹងផ្អែកលើ
បច្ចេកទេសតសក់? សូមស្វែងយល់អំពីម៉ូដសក់ខាងក្រោម វានឹងជួយឱ្យអ្នកសម្រេចបំណង
បានមិនខាន។

ជំហានទី ១ ៖ វែកសក់ពាក់កណ្ដាលក្បាលខាងក្រោយ ជាពីរចំណែកលើក និងក្រោម  រួចចង
សក់ចំហៀងខាងលើ។
 

ជំហានទី ២ ៖ ប្រើប្រាស់ខ្សែកៅស៊ូ ចងសក់ចំហៀងខាងក្រោម ដើម្បីលាក់នៅក្រោមស្រទាប់
សក់ខាងលើ។


ជំហានទី ៣ ៖ ទាញសក់ដែលនៅក្បែរកន្លែងចង នៃស្រទាប់សក់ផ្នែកខាងលើ ឱ្យធំ ដើម្បីគ្រប
ដណ្ដប់លើសក់ផ្នែកខាងក្រោម។


ជំហានទី ៤ ៖ ប្រើប្រាស់ស្នៀតសក់ដើម្បីរក្សាស្រទាប់សក់ទាំងពីរ មិនឱ្យបែកចេញពីគ្នា។


ធ្វើបានដូចខាងលើនេះ អ្នកនឹងមិនមានការព្រួយបារម្ភអំពីសក់ខ្លីរបស់អ្នកទៀតនោះទេ!


ដើម្បីបានច្បាស់ជាងនេះ សូមស្វែងយល់តាមរយៈវីដេអូខាងក្រោម ៖

 

ដោយ ៖ តារា
ប្រភព ៖ Youtube/DEP


Tags: short hair longer beauty long