CamNews

កម្ពុជា​នឹងចូលរួម​​​ពិធី "ពិព័រណ៍​ម្ហូបអាហារ​ និង​សណ្ឋាគារ​វៀតណាម​ ឆ្នាំ​២០១៣​”

កម្ពុជា​នឹងចូលរួម​​ពិធីតាំង​ពិព័រណ៍មួយដែលមានឈ្មោះថា "ពិព័រណ៍​ម្ហូបអាហារ​ និង​សណ្ឋាគារ​
វៀតណាម​ឆ្នាំ​២០១៣​ (FHV2013)”  ​ដែល​នឹងត្រូវរៀបចំឡើង​ចាប់ពី​ថ្ងៃ​ទី​២៤​ ដល់ទី​ថ្ងៃ​២៦​ខែ
មេសា​ឆ្នាំ​២០១៣​ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​សៃ​ហ្គ​ន​ (SECC)​។

"ពិព័រណ៍​ម្ហូបអាហារ​ និង​សណ្ឋាគារ​វៀតណាម​ឆ្នាំ​២០១៣​ (FHV2013)” ដែលនឹងត្រូវបានគេរៀប
ចំ​នៅ​លើ​ផ្ទៃដី​សរុប​៨,៨៨០​ម៉ែត្រការ៉េ​ នេះ នឹង​មានការ​អ​ញ្ញើញ​ចូលរួម​ពី​ក្រុមហ៊ុនជាង​៣៨០​ក្រុម
ដែលមក​ពី​បណ្តារ​ប្រទេស​ចំនួន​ជាង​៣០​ប្រទេស ក្នុង​តំបន់​អាស៊ី​ និង​អឺរ៉ុប​។

ពិធី "ពិព័រណ៍​ម្ហូបអាហារ​ និង​សណ្ឋាគារ​វៀតណាម​ឆ្នាំ​២០១៣​ (FHV2013)” ត្រូវបានគេយល់ថា
ជាឱកាសល្អមួយក្នុងតំបន់អាស៊ីអាគ្នេហ៍ សម្រាប់ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ ពង្រីកពីសេវា
កម្មផ្នែកសណ្ឋាគាររបស់កម្ពុជា និងដើម្បីស្វែងរកប្រភព​​ឧបករណ៍​ និង​ផលិតផល​ថ្មីៗ​ ដែល​មិន​
អាច​រកបាននៅក្នុងស្រុក​ នាពេល​បច្ចុប្បន្ន​៕

 

ដោយ​ ៖ សីហា


Tags: Cambodia Vietnam exhibition