CamNews

ព័ត៌មានអន្តរជាតិ 

អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស xinhuanet កាលពីប៉ុន្មានម៉ោងមុននេះ
បានចេញផ្សាយអត្ថបទព័ត៌មានមួយអោយដឹងថា កាលពីវេលាព្រឹកមិញ  ពោលគឺ ព្រឹកថ្ងៃ
សុក្រនេះ សំណង់អាគារលក់ទំនិញមួយកន្លែង   ត្រូវបានរកអោយឃើញថា  បានឆាបឆេះ
យ៉ាងសន្ធោសន្ធៅ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែល  បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា សំ
ណង់អាគារលក់ទំនិញ      ដែលត្រូវបានឆាបឆេះខាងលើនេះ  មានទីតាំងនៅក្នុងសង្កាត់
Shijingshan ភាគខាងលិច ទីក្រុងប៉េកាំងប្រទេសចិន ។  យ៉ាងណាមិញ ស្ថានភាពគ្រោះ
អគ្គីភ័យដ៏គួរអោយសោកស្តាយមួយនេះ    បានថមថយកម្លាំងទៅវិញ បន្ទាប់ពីកិច្ចអន្តរា
គមន៍ពីសំណាក់មន្រ្តីពន្លត់អគ្គីភ័យ ពោលគឺ ប្រើប្រាស់ឡានទឹកដល់ទៅ    ៤៩  គ្រឿងឯ
ណោះ។


ដោយឡែក      ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក  CCTV  បានអះអាងបន្ថែមអោយដឹងថា
មូលហេតុ  ដែលនាំអោយមានគ្រោះអគ្គីភ័យ   ដ៏សន្ធោសន្ធៅមួយនេះ អាចកើតឡើងទៅ
បាន    បន្ទាប់ពីមានការឆាបឆេះចេញពីកម្មវិធីសិក្ខាសិលាមួយ  ដែលត្រូវបានគេធ្វើឡើង
នៅក្នុងហាងអាហារសម្រន់ McDonald មានទីតាំងស្ថិតនៅក្នុងសំណង់អាគារលក់ទំនិញ
មួយនេះ។ ទន្ទឹមនឹងនេះ បើនិយាយពីទំហំនៃការខូចខាត ក៏ដូចជា មានមនុស្សរងគ្រោះ
យ៉ាងណានោះ មិនទាន់មានប្រភពសារព័ត៌មានចេញផ្សាយអោយដឹងនៅឡើយនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់

- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង
- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល
- ទំព័រសារព័ត៌មានបរទេស ចាប់អារម្មណ៍ចុះផ្សាយ វិបត្តិគ្រោះទឹកជំនន់ នៅកម្ពុជា

ប្រែសម្រួល ៖ ពិសិដ្ឋ
ប្រភព ៖ xinhuanet


Tags: Beijing China Hong Kong Shanghai South china sea Asia