CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ចូលបម្រើការងារជាធម្ម
តាវិញហើយ  ​​​   ក្រោយក្រុមឧទ្ទាមធ្វើការដោះលែង ១ ម៉ោងក្រោយពីការចាប់ពង្រត់ នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ​ពីគេហទំព័រសារព័ត៌មានបរទេស euronews ។

គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីរូបនេះ ត្រូវបានក្រុមឧទ្ទាមប្រដាប់ទៅដោយកាំភ្លើងគ្រប់
ដៃសម្រុកចូលក្នុងសណ្ឋាគារដែលលោកកំពុងតែស្នាក់នៅ   រួចក៏ចាប់ពង្រត់យកទៅតែម្តង
ក្រោយកើតមានឡើងជាកំហឹងក្រេវក្រោធ ខណៈកងកម្លាំងសន្តិសុខពិសេសរបស់សហរដ្ឋ
អាមេរិក ធ្វើការចាប់ឃាត់ខ្លួនបាននូវមេដឹកនាំ Al Qaeda ។

នៅក្នុងជំនួបកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក   Zeidan  បានព្យាយាមកសាងនូវទំនុកចិត្តទៅ
លើបណ្តាប្រទេសដទៃ អោយមានភាពជឿជាក់មកលើប្រទេសខ្លួន។ ខ្ញុំគ្រាន់តែចង់បញ្ជាក់
អោយដឹងថា អ្វីដែលបានកើតឡើងកន្លងមកនេះ វាគ្រាន់តែជាវិបត្តិនយោបាយតែប៉ុណ្ណោះ
ដូច្នេះ ខ្ញុំសូមធានាបានថា ជនបរទេសមិនមែនជាគោលដៅចម្បងរបស់ពួកគេនោះទេ ។

ដោយឡែក​     ករណីចាប់ពង្រត់លើកនេះ  ត្រូវបានគេសង្ស័យថាជាសកម្មភាពរបស់ក្រុម
សកម្មប្រយុទ្ធ ក៏ដូចជាអតីតក្រុមឧទ្ទាមពីរក្រុមផ្សេងទៀត។ គួររំឭកផងដែរថា​ ករណីចាប់
ពង្រត់លើកនេះ សរបញ្ជាក់អោយឃើញពី អស្ថេរភាពនៅល៊ីបី ពីរឆ្នាំក្រោយ ផ្តួលរបបដឹក
នាំផ្តាច់ការរបស់មេដឹកនាំ Gaddafi ៕


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់
- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង
- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល
- ទំព័រសារព័ត៌មានបរទេស ចាប់អារម្មណ៍ចុះផ្សាយ វិបត្តិគ្រោះទឹកជំនន់ នៅកម្ពុជា

 ប្រែសម្រួល ៖ សំណាង
ប្រភព ៖ euronews


Tags: Ali Zeidan Libya Prime Minister Kidnapped