CamNews

កីឡាអន្តរជាតិ 

កុងត្រាថ្មីរបស់ Manchester United និង Adidas បំបែកកំណត់ត្រារបស់ Real Madrid ជាកុងត្រាថ្លៃជាងគេ

បន្ទាប់ពីផ្តាច់ ចំណងមិត្តភាព សហការមុខជំនួញ ១៣ រដូវកាលជាមួយនិង Nike រួចមកបិសាច ក្រហម Manchester United ក៏បានចុះកុងត្រាថ្មីមួយ ដ៏ថ្លៃផងដែរជាមួយនិង Adidas ដែលបាន បំបែកកំណត់ត្រា ជាច្រើន ។



Manchester United និង Adidas បានចុះកុងត្រា ជាមួយគ្នាក្នុងការ ធ្វើជាដៃគូរសហការផ្គត់ផ្គង់ ឯកសណ្ឋានរបស់ក្លឹប ដែលមានតំលៃ រហូតដល់ទៅ ៧៥០ លានផោន ក្នុងរយៈពេល ១០ ឆ្នាំ ដែលមានន័យថា ៧៥ លានផោនក្នុងមួយឆ្នាំ ។ នេះមិនទាន់ រាប់បញ្ចូលនិង ចំណូលនៃការចែក ភាគរយពីការលក់ផង ។ តំលៃនេះ វាថ្លៃជាងកំណត់ត្រារបស់ Adidas ចុះជាមួយនិងក្រុម Real Madrid ទៅទៀតដែលមានតំលៃ ៣១ លានផោន ។ ខាងក្រោមនេះ គឺជាក្រុមទាំង ៧ ដែលមាន តំលៃកុងត្រា លើការផ្គត់ផ្គង់ឯកសណ្ឋាន ថ្លៃជាងគេនៅអឺរ៉ុប ។



គួរបញ្ជាក់ផងដែរថា Manchester United ធ្លាប់រកស៊ីជាមួយនិង Adidas ម្តងរួចមកហើយដែល ចុងក្រោយដាច់កុងត្រា ត្រឹមឆ្នាំ ១៩៩២ ហើយឥលូវនេះ មកត្រលប់មកវិញ នឹងចូលមកផ្គត់ផ្គង់ នៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះហើយ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព​ ៖ dailymail


Tags: football nike adidas manchester united