ម៉ូដែល Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ នឹងត្រូវបានដាក់លក់នៅតៃវ៉ាន់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ក្នុងតម្លៃប្រហែល ៧៨៧ដុល្លារ ហើយនៅសាំងហ្គាពួរចាប់ពីថ្ងៃទី ០៥ ខែវិច្ឆិកា ខាងមុខឆាប់ៗនេះ។
ពណ៌សំបកថ្មី ប៉ុន្តែ Galaxy S7 edge Blue Coral មិនមានអ្វីផ្លាស់ប្តូរលើលក្ខណៈសម្បត្តិនោះទេ បើធៀបនឹងម៉ូដែលដើម កាលពីដើមឆ្នាំ។ ស្មាតហ្វូននៅតែមានអង្គផ្ទុកទិន្នន័យទំហំ 32GB ប្រើប្រាស់ឈីប Exynos 8890 8 Core ឬ Snapdragon 820 4 Core ជាមួយនឹងទំហំ RAM 4GB។ បើធៀបនឹង Note 7 អេក្រង់ QuadHD 2K របស់ S7 edge តូចជាងបន្តិចគឺ 5,5 inch ប៉ុន្តែអេក្រង់សងខាងរបស់វា រាងកោងចូលច្រើនបន្តិច។ កាមេរ៉ាទំហំ 12 megapixel ជាមួយនឹងបច្ចេកវិទ្យា DualPixel មិនមានអ្វីខុសប្លែកគ្នាទេ។
តាមប្រភពព័ត៌មាន GSM Arena បានឲ្យដឹងថា Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ ក៏នឹងគាំទ្របច្ចេកវិទ្យា 4G+ សម្រាប់ប្រព័ន្ធទូរស័ព្ទមួយចំនួន នៅអាស៊ីផងដែរ៕
- បុរសម្នាក់យល់ព្រមប្តូរឈ្មោះកំណើតរបស់ខ្លួន ជា "iPhone 7" ដើម្បីទទួលបាន iPhone 7 មួយគ្រឿង មិនគិតថ្លៃ
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Vexpress