CamNews

កីឡាអន្តរជាតិ 

ទស្សនា​​វីដេអូ​ហាយ​ឡាយ Real Madrid ឈ្នះ Atletico Madrid ដោយ​បាល់​ប៉េណាល់ទី ៥-៣

(មីឡេន)៖ ក្នុងជំនួបដ៏ស្វិតស្វាញនៃវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនៅប្រទេសអ៊ីតាលី ក្នុងកីឡដ្ឋាន San Siro ទីក្រុង Milan នោះ កីឡាករ​ជន​ជាតិ​អេស្ប៉ាញ Sergio Ramos បានជួយឲ្យ Real Madrid នាំមុខ១គ្រាប់មុននៅនាទីទី១៥ មុន​ពេល​ដែល​កីឡាករ Ferreira-Carrasco ជួយ​​ឲ្យ Atletico Madrid តាម​បាន​ស្មើ​វិញ​នៅ​នាទី​ទី៧៩ ក្នុងការប្រកួត ពេញម៉ោង និងថែម១៥នាទីពីរដង ។

តែយ៉ាងណាក៏ដោយ ក្រុមដែលមានរហស្សនាមថា «ស្តេចស» នោះ នៅតែបន្តធ្វើបានល្អដដែលក្នុងការទាល់បាល់ ប៉េណាល់ទី​៥​គ្រាប់​ចូល​ទាំង​អស់ ដោយ​១​គ្រាប់​ចុង​ក្រោយ​ដោយកីឡាករលំដាប់លេខ២ពិភពលោក Cristiano Ronaldo ខណៈ​ដែល Juanfran របស់ At.Madrid បាន​ភ្លាត់​ស្នៀត​ទាល់​ប៉ះ​ចំ​បង្គោល​ទី ដើម្បី​បើក​ផ្លូវ​ឲ្យ​គ្រូ​បង្វឹក​ជន​ជាតិ​បារាំង Zindedine Zidane ឈ្នះពាន UEFA Champions League លើក​ទី១​ក្នុង​ក្លឹប Real Madrid  ក្រោយ​​ដឹក​​នាំ​​បាន​​ត្រឹម​​តែ​​៥​ខែប៉ុណ្ណោះ ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៦ មក៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Real Madrid