អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃទី ២៥ កញ្ញាកន្លងទៅ
នេះ បានអោយដឹថា បុរសម្នាក់ត្រូវបានប៉ូលីសតំបន់ Haverhill ទីក្រុង Suffolk សហរដ្ឋអា
មេរិក ចាប់ខ្លូនពីបទលួចលាក់អាវុធគ្រប់ប្រភេទ ទៅទុកក្នុងផ្ទះរបស់ខ្លួន
លោក Karl Dowling
តាមប្រភពខាងលើបានអោយដឹងថា បុរសដែលត្រូវបានគេចាប់ខ្លួន មានឈ្មោះថា Karl
 Dowling អាយុ ៤៨ឆ្នាំ រស់ក្នុងតំបន់ Haverhill ទីក្រុង Sufforlk សហរដ្ឋអាមេរិក។ តាមការ
អោយដឹងពីសមត្ថកិច្ចប៉ូលីស បានអោយដឹងថាលោក Karl គឺជាបុរសម្នាក់ ដែលបានធ្វើ
ការ ជាអ្នកផលិតកំាភ្លើងគ្រប់ប្រភេទ ក្នុងរោចក្រកាំភ្លើងធំ (Arsenal) ជាច្រើនឆ្នាំហើយមក
ហើយ។

 អ្វីដែលនឹកស្មានគឺថា លោក Karl ជាមនុស្សស្លូតបូត ចាស់ទុំ និងជាមនុស្សដែលមានការ
គោរពអ្នកដ៏ទៃណាស់ តែគាត់បែរជាលាក់ផ្ទុកនូវអាវុធ គ្រប់ម៉ាកទាំងអស់នៅក្នុងផ្ទះរបស់
គាត់ទៅវិញ។ ជាមួយគ្នានេះដែរ ប៉ូលីសក៏រកឃើញកំាភ្លើង គ្រប់ម៉ូត គ្រប់ម៉ាក វែង ខ្លី ប្រ
មាណជា ៤,០០០ ដើម និងម៉ាស៊ីនផលិតកំាភ្លើងផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏
ប៉ូលីសនៅមិនទាន់ដឹងច្បាស់ ពីមូលហេតុដែលនំាអោយលោក Karl  លាក់កាំភ្លើងច្រើន
បែបនេះដែរ។
ដោយ៖ រក្សារ
ប្រភព៖ dailymail