CamNews

កីឡាអន្តរជាតិ 

បាយបាយ! France ទះដៃអបអរសាទរដល់ Germany ដែលជាក្រុមដែលឡើងបន្តទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួត World Cup វគ្គ ៨ ក្រុមចុងក្រោយ ត្រូវបានធ្វើឡើងដោយ គូរបើកឆាកគឺ Germany ប៉ះ ជាមួយនិង France នៅកីឡាដ្ឋាន Estadio do Maracana មានអ្នកទស្សនា ៧៤២៤០ នាក់ ។



នៅក្នុងតង់ទី ១ ចាប់ផ្តើមនៃការប្រកួត យើងសង្កេតឃើញថា ក្រុមទាំង ២ មានភាគរយគ្រប់គ្រង បាល់ប្រហែលគ្នា ដែលយើងមើល ទៅមានភាពតានតឹងណាស់ ។ តែឱកាសមកដល់ Germany ក៏បំបែកពងមាន់ បានមុននៅនាទីទី ១៣ ដោយកីឡាករ Mats Hummels ។ ក្រុម France មាន​ ឱកាសស៊ុតបាល់ ជាច្រើនគ្រាប់ដែល សរុបពីតង់ទី ១ ដល់តង់ទី ២ ស៊ុតចំគោលដៅដល់ទៅ ៥ ដងតែមិនបានសំរេចសោះ ចំណែកឯ Germany ស៊ុតចំគោលដៅ ២ ដងចូលមួយគ្រាប់ ។ តែ ជាក់ស្តែងបើទោះបីជា France មានប្រៀបបន្តិចមែន តែធ្វើអ្វី Germany មិនបានឡើយ ក៏បញ្ចប់ ដំណើរក្នុង World Cup ត្រឹមនេះក្រោម ថ្វីជើង Germany ក្នុងលទ្ធផល ០ ទល់ ១ ៕
 


ដោយ ៖ កុសល
ប្រភព ៖ youtube,livescore 


Tags: football france germany world cup