CamNews

កីឡាអន្តរជាតិ 

អង់គ្លេស ត្រៀម​ប្រកាស​ឈ្មោះ​កីឡាករ​ទៅ​លេង Euro 2016 យប់​នេះ

(ក្រុងឡុងដ៍)៖ គ្រូបង្វឹកក្រុមបាល់ទាត់ឈុតធំជ្រើសជាតិអង់គ្លេសលោក Roy Hodgson  នឹងប្រកាសឈ្មោះ​កីឡាករ​ទាំង​២៣​នាក់ ដែល​ត្រូវ​ទៅ លេង​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងនាខែ​ក្រោយ​នេះ ។

សារព័ត៌មាន BBC បានផ្សាយថា នេះជាថ្ងៃប្រកាសឈ្មោះចុងក្រោយ និងត្រូវបញ្ជូនទៅគណៈកម្មការរៀបចំការប្រកួត មុន​កម្ម​វិធី​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីសុំពន្យារពេលអស់រយៈពេល៤ថ្ងៃមកនេះ ដោយសារសំអាងថា សុំ​ឲ្យ​ចប់​ការ​ប្រកួត Premier League សិន ។

ទន្ទឹមនឹងនោះដែរ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA នឹងចាប់ផ្តើមទទួលបញ្ជីឈ្មោះកីឡាករទាំង២៤ក្រុមដែលបានឡើងមកលេងវគ្គផ្តាច់ព្រ័ត្រ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៦​នេះ មុន​ពេល ដែល​អង់គ្លេស​នឹង​ត្រូវ​ប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិតួកគី អូស្រ្តាលី និងព័រទុយហ្គាល់ នៅ​មុន​ពេល​ចាប់​ផ្តើម Euro 2016 នា​ថ្ងៃ​ទី​១០ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា​ខាង​មុខ ។

យ៉ាងណាមិញសម្រាប់កីឡាករខ្សែប្រយុទ្ធមកពីក្លឹបកាំភ្លើងធំ Arsenal, Danny Welbeck និងមិត្តរួមក្រុម Alex Oxlade-Chamberlain នឹង​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​រួម​ជា​មួយ​អង់គ្លេសឡើយ ដោយសារតែមានបញ្ហារបួសមិនទាន់ ជា​ពេល​លេង​ក្នុង​ក្លឹប ។ អង់គ្លេស ស្ថិត​ក្នុង​ពូល B រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី វ៉េល និងស្លូវ៉ាគី ៕

កីឡាករ Danny Welbeck (ឆ្វេង) និង Chamberlain

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016