តើក្រុមហ៊ុន Samsung ពិតជានឹងផ្គាប់ចិត្តអតិថិជន ដោយនឹងបង្ហាញម៉ូដែល Galaxy S7 ដែលអាចធ្វើ ការបន្ថែមមេម៉ូរីក្រៅប្រភេទកាត microSD វិញពិតមែនឬ?
អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy A9, RAM 3GB ថតវីដេអូកំរិត 4K
ពេលវេលានៃការបង្ហាញណែនាំ Galaxy S6 និង S6 Edge ក៏ជាពេលវេលាដែល Samsung ចាប់ផ្តើម ទទួលរងនូវមតិរិះគន់ជាច្រើន ពីសំណាក់អតិថិជនប្រើប្រាស់ ដោយសារតែក្រុមហ៊ុនបានបំបាត់ចោល នូវរន្ធសម្រាប់ដាក់មេម៉ូរីក្រៅបន្ថែម ដែលរន្ធនេះតែងតែមានបំពាក់នៅលើបណ្តាត្រកូល Galaxy ជំនាន់ មុនៗ។
ថ្មីៗនេះ ព័ត៌មានចចាមអារាមមួយពី Blog HDBlog.it បានចាប់ផ្តើមផ្តល់ក្តីសង្ឃឹមដល់អ្នកប្រើប្រាស់ជាថ្មី ស្តីពីគំរូស្មាតហ្វូនស៊េរីខ្ពស់ជំនាន់បន្ទាប់របស់ Samsung នឹងមានផ្គត់ផ្គង់កាតមេម៉ូរីក្រៅ។
អានអត្ថបទ៖ Galaxy A7 ម៉ូដែល ២០១៦ នឹងប្រើ chip Exynos 7580, RAM 3 GB ខ្លាំង និងស្អាត ជាងមុន
យោងតាមប្រភពព័ត៌មានចចាមអារាមដែលបានលេចចេញមក បានឲ្យដឹងថា Galaxy S7 នឹងមាន បំពាក់នូវរន្ធសម្រាប់ដាក់មេម៉ូរីបន្ថែមប្រភេទកាត microSD ប៉ុន្តែមិនច្បាស់ថា ទំហំអាចបន្ថែមបាន អតិបរមាបានដល់ទំហំប៉ុន្មាន GB នោះទេ។ ស្មាតហ្វូននឹងបង្ហាញខ្លួនមក មានពីរម៉ូដែលផ្សេងគ្នា ដែល ក្នុងនោះម៉ូដែលធម្មតា មានទំហំអេក្រង់ 5.2 inch និងម៉ូដែលអេក្រង់កោងមានទំហំ 5.7 inch គឺកោងនៅ ផ្នែកខាងលើ និងខាងក្រោម។
កាលពីមុន មានព័ត៌មានជាច្រើនបានឲ្យដឹងថា Galaxy S7 នឹងបំពាក់នូវបន្ទះឈីបពីរប្រភេទផ្សេងគ្នា គឺ Exynos 8 Octa និង Snapdragon 820 ថ្មីបំផុត ទៅតាមម៉ូដែល និងតំបន់នៃការបង្ហាញខ្លួននីមួយៗ។ ទន្ទឹមនឹងនោះស្មានហ្វូនមាន RAM 4 GB កាមេរ៉ាក្រោយ 20MP និងរន្ធតំណភ្ជាប់ USB Type-C ។
រាល់ព័ត៌មានខាងលើ គឺស្ថិតត្រឹមកំរិតជាព័ត៌មានចចាមអារាមតែប៉ុណ្ណោះ។ ដូច្នេះមិនមានន័យថា អ្វីៗ គ្រប់យ៉ាងសុទ្ធតែមានភាពត្រឹមត្រូវនោះទេ។ អ្វីៗទាំងអស់ (ទាំងលក្ខណៈសម្បត្តិ និងរូបរាង) នឹងមាន ភាពច្បាស់លាស់ពិតប្រាកដ នៅពេលដែល Samsung ធ្វើការដាក់បង្ហាញ Galaxy S7 ជាផ្លូវការ ពោល គឺនៅចន្លោះចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំក្រោយនេះ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ HDBlog.it, Vreview