(ភ្នំពេញ)៖ អ្នកលេងកណ្ដាប់ដៃ ម៉ឺន សុភា បានធ្វើអ្នកគាំទ្រចិត្តជាខ្លាំង បន្ទាប់ពីសងសឹកបានសម្រេចដោយ វាយយកឈ្នះកីឡាករ ជើងខ្លាំងថៃ Rareung Lokchampachai យ៉ាងដំណំ នៅក្នុងជំនួបសងសឹកលើសង្វៀនបាយ័ន ស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ ។
គួរបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០១៥ ម៉ឺន សុភា ធ្លាប់ប្រកួតចាញ់ Rareung ម្ដងរួចមកហើយ ប៉ុន្ដែការបរាជ័យនោះបានធ្វើ ទស្សនិកជន មិនពេញចិត្ត ចំពោះការកាត់សេចក្ដីចៅក្រមឡើយ រហូតមានការស្នើរឲ្យពួកគេជួបគ្នាម្ដងទៀត ដើម្បីប្រកួតរកជើងខ្លាំង ពិតប្រាកដ។ ហេតុនេះហើយ ទើបនាំឲ្យមានជំនួបសងសឹបែបនេះ ។
សម្រាប់ការប្រកួតសងសឹកខាងលើ គេសង្កេតឃើញអ្នកលេងគុនខ្មែរ ម៉ឺន សុភា ត្រៀមខ្លួនបានយ៉ាងល្អ ជាពិសេសក្នុងការប្រកួត ៥ទឹកចិត្ត គេបានវាយអ្នកលេងជង្គង់ Rareung រាប់ចំនួន ៨ម្ដង និងស្ទើរទន់ជើងជាច្រើនលើកទៀតផង ។ អ្វីដែលសំខាន់ សុភា បានផ្លាស់ប្ដូរការវាយកៀក មកវាយឆ្ងាយ មិនឲ្យ Rareung ចូលជិតដូចមុនឡើយ ពោលគឺគេបានប្រើកណ្ដាប់ដៃ ដាល់ពេញៗផ្ទៃមុខ កីឡាករថៃរូបនេះ រហូតឈ្នះពិន្ទុដាច់តែម្ដង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី