CamNews

កីឡាអន្តរជាតិ 

Real Madrid បំបាក់ Sevilla ៤-០ ខណៈ Barcelona បាន​ត្រឹម​ស្មើ

(ម៉ាឌ្រីដ)៖ ក្រុមស្តេចស Real Madrid បានយក៣ពិន្ទុពីក្រុមភ្ញៀវ Sevilla បានយ៉ាងស្រួលជាមួយនឹងការលត់រហូតដល់ទៅ ៤-០ ក្នុងកីឡដ្ឋាន Santiago Bernabeu យប់មិញនេះនៅក្របខណ្ឌលីកកំពូលអេស្ប៉ាញ La Liga គ្រាដែល ក្រុមការពារតំណែងជើងេក FC Barcelona បានត្រឹមស្មើនឹង Villarreal ២-២ ។

ការបន្ថែម៣ពិន្ទុនេះដែរ បានធ្វើឲ្យក្រុមរបស់ Zindine Zidane រកបាន៦៦ពិន្ទុតាមយ៉ាងប្រកៀកក្រុមលេខ២ Atletico Madrid តែ១ពិន្ទុពិន្ទុ តែដាច់ឆ្ងាយក្រុមកំពូលតារាងអ្នកមានបុណ្យរហូតដល់១០ពិន្ទុឯណោះ ។

កីឡាករដែលទើបត្រឡប់ពីមានរបួស Karim Benzema បានស៊ុតគ្រាប់ទី១ឲ្យ Real ត្រឹមចាប់ផ្តើមលេងបានតែ៦នាទី ប៉ុណ្ណោះ មុនពេលដែល Kevin Gameiro ប៉េណាល់ទី១គ្រាប់មិនចូលនៅនាទីទី២៧ ដែលបញ្ចប់ត្រឹមវគ្គទី ១-០ បណ្តោះអាសន្ន ។ តែយ៉ាងណាក៏ដោយ Cristiano Ronaldo ក៏ទាត់បាល់ប៉េណាល់ទីមិនចូលដូចគ្នានៅនាទីទី៥៨ ក្នុងវគ្គទី២ តែធ្វើបានល្អវិញនៅនាទីទី៦៤ ជាមួយនឹងការបន្ថែម២គ្រាប់ទៀតដោយ Gareth Bale និង Jese Rodriguez នៅនាទីទី៦៦ និង៨៦ ។

Real Madrid បានចាប់ផ្តើមយ៉ាងត្រដាបត្រដួសក្នុង La Liga តាំងពីដើមទីរហូតដល់សប្តាហ៍ទី៣០ជើងទី២ តែធ្វើបានល្អក្នុងពានរង្វាន់ UEFA Champions League ដោយបានឈានមកដល់វគ្គ៨ក្រុមចុងក្រោយហើយ ចាប់ឆ្នោតប៉ះក្រុម Wolfsburg របស់អាល្លឹម៉ង់ទៀត ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: Real Madrid