Mars One ជាក្រុមហ៊ុនមួយរបស់ ហូឡង់ ដែលមានមហិច្ឆតា ក្នុងការនាំមនុស្សទៅរស់នៅលើ
ភពព្រះអង្គារ បានឱ្យដឹងថា ពួកគេទទួលបានលិខិតជាង ១,០០០ ពីអ្នកស្ម័គ្រចិត្តនៅជុំវិញពីភព
លោក ដែលមានបំណងចូលរួមក្នុងដំណើរទៅរស់នៅលើភពក្រហមនេះ ដោយមិនត្រឡប់។
មនុស្សជាង ១,០០០នាក់ខាងលើ បានផ្ញើអ៊ីមេលមកកាន់ អាស័យដ្ឋានអ៊ីមេលរបស់ Mars One
ដើម្បីសំដែងការត្រៀមខ្លួនជាស្រេចក្នុងការចូលរួមបេសកកម្មខាងលើនេះ ដែលនឹងត្រូវអនុវត្ត
ក្នុងឆ្នាំ ២០២៣ ដោយនាំយកមនុស្សចំនួន ៤នាក់ ឡើងទៅកាន់ភពព្រះអង្គារដំបូងគេ ហើយ ២
ឆ្នាំបន្ទាប់នឹងនាំមនុស្សចំនួន ៤នាក់ទៀត ឡើងទៅកាន់ភពក្រហមនេះ ជាមួយនឹងទឹកគ្រប់គ្រាន់
សម្រាប់រក្សាការរស់នៅផងដែរ។
ចំនួនអ្នកស្ម័គ្រចិត្តខាងលើ ពិតជាច្រើនជាងការស្មានរបស់ Mars One ទៅទៀត។ ការជ្រើសរើស
នឹងត្រូវបានធ្វើឡើងនៅឆ្នាំ ២០១៣ ខាងមុខ ដើម្បីចាប់ផ្ដើមការបណ្ដុះបណ្ដាលមនុស្សមួយចំនួន
ដែលនឹងឡើងទៅភពព្រះអង្គារមុនគេ។
ដោយ ៖ សីហា
ប្រភព ៖ GD