CamNews

កាំជ្រួចចូលរួមមហាព្យុហយាត្រារបស់កូរ៉េខាងជើង គឺជារបស់ក្លែងក្លាយ?

អ្នកជំនាញការយោធាពីររូបរបស់អាឡឺម៉ង់អះអាងថា កាំជ្រួចរយៈចម្ងាយឆ្ងាយជំនាន់ថ្មី
របស់កូរ៉េខាងជើងដែលទើបត្រូវបានប្រើប្រាស់នៅក្នុងព្យុហយាត្រយោធាកាលពីពាក់
កណ្ដាលខែនេះ គឺសុទ្ធតែជាកាំជ្រួចក្លែងក្លាយ។

កាំជ្រួចរយៈចម្ងាយឆ្ងាយមួយដើមក្នុងចំណោមកាំជ្រួចដែលត្រូវបានយកមកបង្ហាញក្នុង
ព្យុហយាត្រានៅទីលាន Kim Il Sung (ដែលក្រុមប្រទេសលោកខាងលិចចោទថាចិនជា
អ្នកផ្ដល់អោយ) នោះ ដើមឡើយត្រូវបានក្រុមអ្នកវិភាគអះអាងថា ជាប្រភេទអាវុធថ្មីក្នុង
ឃ្លាំងកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង។ ប៉ុន្ដែអ្នកជំនាញការ
Markus Schiller
និង Robert H មកពី មន្ទីរបច្ចេកវិទ្យា Schmucker របស់អាឡឺម៉ង់បានអះអាងថា កាំជ្រួច
អន្ដរទ្វីប(ICBM) ទាំង ៦ដើមដែលត្រូវបានបង្ហាញនៅក្នុងមហាព្យុហយាត្រារបស់កូរ៉េខាង
ជើង នោះគឺសុទ្ធតែជាកាំជ្រូចក្លែងក្លាយ។

កាលពីមុននេះ នៅក្នុងរបាយកាណ៍កាលពីថ្ងៃទី ១៨មេសា ពួកគេបាននិយាយថា ៖ "ពុំមាន
ភ័ក្ដុតាងណាមួយបង្ហាញថា កូរ៉េខាងជើងបានធ្វើសកម្មភាពដើម្បីមានកាំជ្រួចអន្ដរទ្វីបដែល
អាចប្រតិបត្តិការណ៍បាន"។

លោក Schiller និងលោក Schmucker យល់ថា សភាពផ្ទៃខាងក្រៅរបស់ក្បាលកាំជ្រួច
ដែលបានចូលរួមក្នុងព្យុហយាត្រារបស់កូរ៉េខាងជើងមានស្នាមរលកទឹក ខណៈដែលកាំ
ជ្រួចពិតប្រាកដ វានឹងត្រូវបានគេរចនាយ៉ាងរលោងដើម្បីទប់ទល់នឹងសម្ពាធនៅពេលវិល
ត្រឡប់មកកាន់បរិយាកាសរបស់ផែនដី។ អ្នកជំនាញការទាំងពីរក៏បាននិយាយថា កាំជ្រួច
ធំមួយដើម ដែលដាក់នៅលើគ្រោងរថយន្ដសម្រាប់បាញ់ នោះគេតែងតែត្រូវប្រើសារធាតុ
ផ្ទុះប្រភេទរឹង ប៉ុន្ដែការវិភាគទៅលើរូបភាពបានបង្ហាញថា ផ្នែកនានារបស់កាំជ្រួចត្រូវបាន
បំពាក់ក្បាលវ៉ាល់សម្រាប់បូមសារជាតិផ្ទុះប្រភេតរាវទៅវិញ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: north korea korea missile