ក្នុងពេលរត់ប្រណាំង កីឡាករនីមួយ ត្រូវតែមាន ការប្រុងប្រយ័ត្ន អោយបានខ្ពស់ហើយ ក៏ត្រូវតែ ប្រើប្រាស់កំលាំងខ្លាំងណាស់ ដែរ ។ ប្រសិនបើមានការ ដួលឬទាក់ជើងនោះ អ្នករត់ប្រាកដជា ធ្លាក់មកកាន់លេខ ចុងក្រោយគេហើយ ។ តែកីឡាការនី មួយរូបនេះ បានធ្វើអោយ ទស្សនិកជន នៅក្នុងទីលាន កោតសរសេើរ យ៉ាងខ្លាំង ។
Heather Dorniden បានធ្វើអោយ ទស្សនិកជន កោតសរសើរជាខ្លាំង ក្នុងកម្មវិធី Big 10 Indoor Track Championships ក្នុងឆ្នាំ ២០០៨ ។ ខណៈពេល ដែលគាត់កំពុងរត់ ក្នុងវិញ្ញាសារ ៦០០ ម៉ែត គាត់បានដួលផ្កាប់មុខ ដោយពេលនោះ នៅសល់តែមួយជុំទៀតប៉ុណ្ណោះ ។ Heather ងើបឡើង មកវិញជាមួយនិង សំលេងហ៊ោរកញ្ជ្រៀវ របស់ទស្សនិកជន ចាប់ផ្តើមរត់មួយ ជំហានវែងៗហើយ លឿនអស្ចារ្យ រហូតដល់ពាក់កណ្តាលជុំចុងក្រោយ នាងតាមទាន់ កីឡាការនីម្នាក់ ហើយជិតដល់ ទីនាង បានបន្ថែមល្បឿនកាន់តែលឿន ដែលធ្វើអោយនាង ទទួលបាន ជ័យជំនះ ទាំងដែលនាង ដួលក្នុងពាក់កណ្តាលទី ។ Heather Dorniden បានក្លាយជាកីឡាការនី មួយរូបដ៏អស្ចារ្យ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ youtube