CamNews

កីឡាអន្តរជាតិ 

ពពោះ ៣៤ សប្តាហ៍ហើយ​ចូលប្រកួតរត់ ៨០០ ម៉ែតធ្វើព្រងើយ (មានវីដេអូ)

តាមការសិក្សា បានបង្ហាញអោយឃើញថា ស្ត្រីមានផ្ទៃពោះ គួរតែធ្វើការ ហាត់ប្រាណខ្លះៗដើម្បី អោយសុខភាព រឹងមាំនិងមានភាពស៊ាំ ឆាប់រហ័ស ។ តែគ្មានអ្នកណា ដែលឃើញ ស្ត្រីដែលមាន ផ្ទៃពោះ ៣៤ សប្តាហ៍ទៅហើយ ទៅរត់ប្រណាំងនោះទេ ។



ថ្មីៗនេះ Alysia Montano កីឡាការនីរត់ប្រណាំង អូឡាំពិក បានបង្កភាពភ្ញាក់ផ្អើល ជាខ្លាំងទៅ កាន់សារព័ត៌មាននិង ទស្សនិកជន ដែលនាងចូលរួម រត់ប្រណាំង ម៉ារ៉ាតុង ៨០០ ម៉ែតទាំងដែល នាងមានផ្ទៃពោះ ៣៤ សប្តាហ៍ទៅហើយ ។ កីឡាការនីវ័យ ២៨ ឆ្នាំម្នាក់នេះ នៅសល់តែ ប៉ុន្មាន សប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃសម្រាលហើយ តែគាត់បានប្រាប់ថា ការរត់ប្រណាំងគឺវាពិត ជាសំខាន់សំរាប់នាង បើទោះបីជានាង បានលេខក្រោយគេក៏ដោយ ។ នាងបញ្ចប់ការរត់របស់ នាងដោយ ប្រើរយៈពេលអស់ ២នាទី និង ៣២.១៣ វិនាទី ។



ការចូលរួម រត់ប្រណាំងនេះ នាងមិនមែនចេះតែចូលនោះទេ តែនាងបានទទួលការ ពិនិត្យនិង អនុញ្ញាតិ ដោយគ្រូពេទ្យរបស់នាង រួចហើយទើបនាងចុះឈ្មោះ ។ នាងបានប្រាប់ថា " នាងរត់ ប្រណាំងពេញ មួយជីវិតរបស់នាងទៅហើយ គ្រាន់តែថាឥលូវនេះ នាងមានផ្ទៃពោះប៉ុណ្ណោះ ៕ 

 

 ដោយ ៖ កុសល
ប្រភព ៖ perezhilton 


Tags: sport running marathon alysia montano