Mark Zuckerberg អតីតនិស្សិតនៃសកលវិទ្យាល័យ Havard បានបង្កើតយុគសម័យមួយរបស់
ខ្លួន និងក្លាយជាមហាសេដ្ឋី ដែលមានអាយុក្មេងបំផុតក្នុងពិភពលោក នាបច្ចុប្បន្ន។
កាលពីប៉ុន្មានសប្ដាហ៍មុន Facebook បានប្រកាសនូវរបាយការណ៍ហិរញ្ញវត្ថុនៃត្រីមាសទីពីរ
របស់ខ្លួន ក្នុងនោះ តម្លៃមូលបត្រ បានហក់ឡើងដល់ចំនុចកំពូលម្ដងទៀត។ ប្រការនេះ ជួយឱ្យ
CEO របស់ Facebook លោក Mark Zuckerberg បោះទៅមុខបានមួយជំហានទៀត ពលគឺ បាន
ក្លាយជាអ្នកមានបំផុតមួយរូប ក្នុងពិភពលោក។ បច្ចុប្បន្ន ដោយមានទ្រព្យសរុប ៣៣,១ពាន់លាន
ដុល្លារអាមេរិក Mark Zuckerberg ឈរលំដាប់លេខរៀងទី ១៦ ក្នុងបញ្ជីចំណាត់ថ្នាក់របស់ទស្ស
នាវដ្ដី Forbes ស្ដីពី មហាសេដ្ឋីដែលមានទ្រព្យច្រើនបំផុតក្នុងលោក។
Mark Zuckerberg កើតក្នុងថ្ងៃទី ១៤ ឧសភា ឆ្នាំ ១៩៨៤ នៅក្នុងក្រុង White Plains នៃរដ្ឋ New
York សហរដ្ឋអាមេរិក។ Mark Zuckerberg ធំឡើងជាមួយនឹងបងប្អូនស្រី ២នាក់ទៀត នៅទីរួម
ស្រុក Dobbs Ferry ជាងក្រុង White Plains ។ ក្នុងវ័យ ១២ឆ្នាំ Mark Zuckerberg ធ្លាប់បានប្រើ
ប្រាស់ប្រព័ន្ធ ឌេក័រឌើរ (Atari BASIC decoder) ដើម្បីបង្កើតកម្មវិធីផ្ញើសារសម្រាប់ពុកខ្លួន ប្រើ ប្រាស់នៅក្នុងបន្ទប់ព្យាបាលធ្មេញរបស់គាត់។
Zuckerberg បន្តការសិក្សា នៅសាលាមធ្យមសិក្សា Phillips Exeter តំបន់ New Hamsphire។
កាលពីពេលកំពុងសិក្សា Zuckerberg បានបង្កើតកម្មវិធីចាក់ចម្រៀង (streaming) ដំណាក់កាល
ដំបូង ហើយកម្មវិធីនេះ ក៏ធ្វើឱ្យ AOL និង Microsoft ចាប់អារម្មណ៍ ប៉ុន្ដែ Zuckerberg បដិសេធ
មិនលក់ផលិតផលរបស់ខ្លួន។
ឆ្នាំ ២០០២ Zuckerberg ចុះឈ្មោះចូលសិក្សា ក្នុងសកលវិទ្យាល័យ Havard ជាកន្លែងដែល
Zuckerberg ល្បីឈ្មោះ ដោយសារតែសមត្ថភាពបង្កើតកម្មវិធីសបវ៉ែរ។ បន្ទាប់ពីរៀនបាន ២ឆ្នាំ
Zuckerberg សម្រេចចិត្តឈប់រៀន ដើម្បីផ្ដោតទៅលើ “The Facebook” ជាបណ្ដាញសង្គមមួយ
ដែលគាត់បង្កើត និងអភិវឌ្ឍដោយខ្លួនឯង នៅតំបន់ Kirkland ។
មុនពេលឈប់រៀន Mark បានទាក់ទង Priscilla Chan ដែលបច្ចុប្បន្ន ជាប្រពន្ធរបស់គាត់។
Zuckerberg និង Chan បានរៀបការនឹងគ្នា កាលពីថ្ងៃទី ១៩ឧសភា ឆ្នាំ ២០១២ នៅក្នុងពិធីជប់
លៀងមួយ ដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះថា ភ្ញៀវដែលបានចូលរួម ស្មានថា នេះគ្រាន់តែជាពិធីជប់
លៀងអប់អរការបញ្ចប់ការសិក្សារបស់ Priscilla Chan ។
អ្នកទាំងពីរ ក្រេបទឹកឃ្មុំ នៅអ៊ីតាលី ដោយយន្ដហោះផ្ទាល់ខ្លួនរបស់ Mark និងសម្រាកនៅឯ
សណ្ឋាគារផ្កាយ ៥ Portrait Suites តម្លៃ ៨០០ផោន (ជាង ១០០០ដុល្លារ)/យប់។ ពួកគេក៏មាន
គម្រោង នឹងចំណាយពេល ២សប្ដាហ៍ ក្នុងខែធ្នូ រាល់ឆ្នាំ ដើម្បីទៅលេងស្រុកកំណើតរបស់
Chan នៅប្រទេសចិន។
នៅចុងឆ្នាំ ២០០៥ Facebook មានអ្នកប្រើប្រាស់ជាង ៥,៥លាននាក់ និងត្រូវបានវិនិយោគបន្ថែម
១២,៧លានដុល្លារ ពី Accel Ventures ។
Zuckerberg បន្តទទួលបានជោគជ័យពី Facebook របស់ខ្លួន ក្នុងឆ្នាំ ២០១០។ នៅក្នុងឆ្នាំដដែល
នេះ Zuckerberg ក៏ជាប់ចំណាត់ថ្នាក់ទី ៣៥ ក្នុងបញ្ជីឈ្មោះ សេដ្ឋី ៤០០នាក់ ដែលមានទ្រព្យ
ច្រើនបំផុតក្នុងលោក។ កាលណោះ Zuckerberg មានទ្រព្យ ៦,៩ពាន់លានដុល្លារ ច្រើនជាង
Steve Jobs ដែលមានត្រឹម ៦,១ពាន់លានដុល្លារ។
កាលពីថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១២ Mark សម្រេចចិត្ត ប្រែក្លាយ Facebook ឱ្យទៅជាក្រុមហ៊ុន
មហាជន។ ការបញ្ចេញលក់មូលបត្រដំបូងរបស់ Facebook ទទួលបាន ១៦ពាន់លានដុល្លារ។
ដូចទៅនឹង Steve Jobs លោក Mark ក៏ទទួលបានប្រាក់ខែ ១ដុល្លារ កាលពីឆ្នាំ ២០១៣ (មិនរួម
បញ្ចូល ប្រាក់ចំណាយ ៦៥៣.១៦៤ ដុល្លារ លើការដឹកជញ្ជូនដោយយន្ដហោះផ្ទាល់ខ្លួន)។
បើទោះទើបតែមានវ័យ ៣០ ប៉ុន្ដែ Mark ក៏ធ្លាប់បានជួប និងចាប់ដៃបុគ្គលល្បីឈ្មោះជាច្រើន
ដូចជា នាយករដ្ឋមន្ដ្រី រុស្ស៊ី លោក Dmitri A. Medvedev ឬ ប្រធានាធិបតីអាមេរិក លោក Barack
Obama ជាដើម កាលពីឆ្នាំ ២០១១។
ថ្វីបើបានក្លាយជាមហាសេដ្ឋីនៃពិភពលោក ក៏ប៉ុន្ដែ Mark Zuckerberg គឺជាមនុស្សដ៏សាមញ្ញ។
Zuckerberg ប្រើប្រាស់រថយន្ដ Volkswagen GTI ពណ៌ខ្មៅ ដែលមានតម្លៃប្រហែល ៣ម៉ឺនដុល្លារ
អាមេរិក។
ក្រៅពីចំនុចសាមញ្ញ Zuckerberg ក៏ជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់ទៅលើបញ្ហាសង្គម
មនុស្សធម៌។ Zuckerberg ធ្លាប់បានចំណាយ ៥០០លានដុល្លារ ទៅឱ្យមូលនិធី អភិវឌ្ឍសង្គម
នៅជ្រលងភ្នំ Sillicon ។ បន្ថែមពីនេះ គាត់ក៏ធ្លាប់ចំណាយប្រាក់ជាច្រើន សម្រាប់ប្រព័ន្ធសាលា
រៀនរដ្ឋ New Jersey – Newark ឬគម្រោងមនុស្សធម៌ Internet.org ។ល។
ប៉ុន្ដែ ដូចទៅនឹងបណ្ដាសេដ្ឋីដទៃក្នុងវិស័យបច្ចេកវិទ្យា Mark ក៏បានចំណាយប្រាក់ទៅលើអចលន
ទ្រព្យ។ គាត់បានចំណាយ ៣០លានដុល្លារ ដើម្បីទិញផ្ទះចំនួន ៤ នៅក្បែរផ្ទះគាត់ ក្នុងក្រុង Palo
Alto ហើយជួលផ្ទះទាំងនេះ ឱ្យម្ចាស់ដើម។ បច្ចុប្បន្ន ផ្ទះរបស់ Mark មានទំហំ ជាង ៤៥០ម៉ែត្រ
ក្រឡា ហើយគាត់ក៏បានទិញផ្ទះមួយផ្សេងទៀត នៅ San Francisco ក្នុងតម្លៃ ១០លានដុល្លារ។
ធៀបទៅនឹងខ្ទង់ប្រាក់ចំណេញរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ Mark Zuckerberg បែរជាមនុស្ស
ដែលរស់នៅដោយភាពសាមញ្ញ ព្រោះគាត់តែងតែបង្ហាញខ្លួន ក្នុងសម្លៀកបំពាក់ដដែលៗរបស់
ខ្លួន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider