CamNews

កីឡាអន្តរជាតិ 

កម្មវិធីប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយនៃ Euro 2016 នៅបារាំង

(ប៉ារីស)៖ ក្រោយពីបញ្ចប់វគ្គ ១៦ក្រុមយប់មិញនេះ ក្រុមនីមួយៗបានដឹងថា ត្រូវជួបក្រុមណាអស់ហើយ រួមជាមួយនឹង កម្មវិធីប្រកួតរបស់​ខ្លួន​ផង​ដែរ​ សម្រាប់​វគ្គ​ចាញ់​ធ្លាក់ និង​អាច​ឈាន​ដល់​ទាត់បាល់ប៉េណាល់ទី ៥គ្រាប់ក្នុង១ក្រុមផងដែរ ប្រសិនបើមានក្រុមណាមួយស្មើ​លទ្ធផល​ក្នុង​ការ​ប្រកួត​ពេញ​ម៉ោង ៩០នាទី និង​នាទី​បន្ថែម ១៥​នាទី​២​ដង​នោះ។

ខាងក្រោម ជាកម្មវិធីប្រកួតសម្រាប់ទាំង ៨ក្រុមដែលបានឆ្លងមកដល់វគ្គនេះ៖

1/. ប៉ូឡូញ Vs ព័រទុយហ្គាល់ ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០១ កក្កដា។

2/. វ៉េល Vs ប៊ែលហ្ស៊ិក ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០២ កក្កដា។

3/. អាល្លឺម៉ង់ Vs អ៊ីតាលី ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០៣ កក្កដា។

4/. បារាំង Vs អ៊ីស្លង់ ម៉ោង ២រំលងអាធ្រាត្រ ថ្ងៃទី០៤ កក្កដា។

សូមបញ្ជាក់ផងដែរ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ UEFA Euro 2016 នេះ ពុំមានការប្រកួតស្វែងរកចំណាត់ថ្នាក់លេខ៣ ឡើយ ដោយ​មាន​តែ​ក្រុម​ជើង​ឯក និង​ក្រុម​រង​ជើង​ឯក​តែ​ប៉ុណ្ណោះ​ ក្នុងយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016