CamNews

កីឡាអន្តរជាតិ 

លោក David Beckham ហើយនឹង កូនប្រុសរបស់​គាត់វ័យ ១៥ ឈ្មោះ Brooklyn ជួបគ្រោះថ្នាក់ចរាចរ

ព័ត៌មានកីឡាករ៖ អតីតកីឡាករជើងខ្លាំងជម្រើសជាតិអង់គ្លេស លោក David Beckham ហើយនឹង កូនប្រុសរបស់​គាត់វ័យ ១៥ ឈ្មោះ Brooklyn បានទទួលរងការភ័យខ្លាចក្រោយពីជួបគ្រោះថ្នាក់ចរាចរ ក្នុងទីក្រុង​ឡុងដុង។

គ្រោះថ្នាក់ចរាចរមួយបានកើតឡើងក្នុងកំឡុង លោក David Beckham បានកំពុងតែធ្វើដំណើរជាមួយកូនប្រុស​ច្បងរបស់គាត់មកពី ការប្រកួតបាល់ទាត់ នៅឯក្លឹប Arsenal ភាគខាងជើងនៃទីក្រុងឡុងដុង កាលពីថ្ងៃសៅរ៍។​

យោងតាមប្រភពគេហទំព័រព័ត៌មានបានឲ្យដឹងថា​ បន្ទាប់ពីគ្រោះថ្នាក់កើតឡើង គ្រួសារ ឪពុក កូនអ្នកទាំងពីរ​មិនមាន របួសអ្វីឡើយ ហើយ អ្នកដំណើរក្នុងរថយន្ដម្ខាងទៀតក៏មិនអ្វីកើតឡើងដែរ ។ ប៉ុន្ដែគ្រោះថ្នាកមួយនេះ​បានបង្កឲ្យរថយន្ដទាំងសងខាងមានការខូចខាត ។ 



ដោយ៖ អឿ អ៊ុយ
ប្រភព៖ .thehindu 

 

 


Tags: David Beckham Brooklyn Beckham car crash