CamNews

កីឡាអន្តរជាតិ 

Cameroon បង្ហាញថ្វីជើងជាមួយនិង Germany ក្នុងការប្រកួតមិត្តភាពមុន World Cup (មានវីដេអូ)

ការប្រកួត World Cup ជិតមកដល់ ចំណែកក្រុមជំរើសជាតិ នីមួយៗក៏បាន ធ្វើដំណើរដល់ ប្រទេស ប្រេស៊ីលជាបណ្តើរៗហើយ ក៏មានការ ប្រកួតមិត្តភាព កំដៅសាច់ដុំ ជាបន្តៗ ដែលថ្ងៃនេះ Germany ប៉ះជាមួយនិង Cameroon ។



ដើម្បីកុំអោយ ទស្សនិកជន រង់ចាំការប្រកួត World Cup យូរនោះនៅ ប្រទេសប្រេស៊ីល គេក៏បាន រៀបចំការប្រកួត មិត្តភាពជាច្រើនគូរ ដែលយប់មិញនេះ Germany ប៉ះជាមួយនិង Cameroon មាន ការគាំទ្រច្រើនជាងគេ ។ ការប្រកួតចាប់ផ្តើម Germany និង Cameroon បានត្រឹមសាកកំលាំងនិង ក្បាច់រៀងៗខ្លួន រហូតដល់គ្មាន អ្នកណាអាចស៊ុតចូល បានឡើយ ។ ចូលមកដល់ តង់ទី ២ ក្រុម ទាំង ២ ក៏ដូចជាបាន ដឹងអំពីចំណុចខ្សោយ រៀងៗខ្លួនផងដែរ ដោយក្នុងនាទីទី ៦២ កីឡាករ Eto'o របស់ Cameroon ស៊ុតចូលបាន មួយគ្រាប់នាំមុខក្រុម Germany មុន ។ តែយ៉ាងណាមិញ Germany ក៏សងវិញមួយគ្រាប់ ផងដែរនៅនាទីទី ៦៦ ដោយកីឡាករ Thomas Muller ។ នៅមិនទាន់ចប់ទេ ដោយកីឡាករ Schurrle ស៊ុតអោយ Germany នាំមុខវិញ នៅនាទីទី ៧១ ។ ប៊ិះតែ នឹងអស់សង្ឃឹម ទៅហើយស្រាប់តែ នាទីទី ៧៨ Eric Maxim តាមស្មើអោយ Cameroon វិញធ្វើអោយ លទ្ធផលនៅ ស្មើត្រឹម ២ ទល់ ២ ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football world cup cameroon germany