Samsung Galaxy Note 4 នៅតែមានពីរម៉ូដែលប្រើ CPU ផ្សេងគ្នា ដូចទៅនឹងម៉ូដែលជំនាន់មុន Galaxy Note 3 ដដែល។
ព័ត៌មាននេះ ត្រូវបានបញ្ជាក់តាមរយះ អ្វីដែលបានលេចចេញនៅក្នុងមូលដ្ឋានទិន្នន័យ AnTuTu។ តាមរយះនោះ Samsung Galaxy Note 4 នឹងត្រូវបានបំពាក់នូវ CPU Qualcomm Snapdragon 805 ឬ Exynos 5433 ដែលទាំងនេះសុទ្ធតែជាប្រភេទ CPU នៃឧបករណ៍ Mobile លំដាប់កំពូល ក្នុងពេល បច្ចុប្បន្ននេះ។
ជាក់ស្តែង Qualcomm Snapdragon 805 រួមមាន Quad Core Krait 450 ល្បឿន 2.5 GHz ក្រាហ្វិច Adreno 420 (ទិន្នផលខ្ពស់ជាង ៤០% បើប្រៀបជាមួយនឹង Adreno 330 នៅលើ Snapdragon 800/ 801)។ ចំណែក Exynos 5433 គឺជា CPU ថ្មីពី Samsung ត្រូវបានផលិតនៅលើ Cortex A5x 64-bit, រួមមាន Quad Core Cortex A53 ល្បឿន 1.3 GHz និង Quad Core Cortex A57 នៅមិនទាន់ច្បាស់ពី ល្បឿន។ ក្រាហ្វិចបំពាក់មកជាមួយ Exynos 5433 គឺ ARM Mali - T760។ បើពិនិត្យទៅលើពិន្ទុនៃ ទិន្នផល Exynos 5433 ខ្លាំងជាង Qualcomm Snapdragon 805 ហើយជិតស្នើនឹង NVIDIA Tegra K1។
ម៉ូដែលទាំងពីររបស់ Samsung Galaxy Note 4
តារាងទិន្នផលនៃបណ្តា CPU mobile កំពុងតែពេញនិយម ក្នុងពេលបច្ចុប្បន្ននេះ
លក្ខណៈសម្បត្តិមួយចំនួនទៀតដែលនៅសល់នៃ Samsung Galaxy Note 4 គឺសុទ្ធតែដូចគ្នាទាំង អស់។ ស្មាតហ្វូនថ្មីពី Samsung នឹងបំពាក់នូវអេក្រង់ទំហំ 5.7 inch ដូចនឹងជំនាន់មុន Galaxy Note 3, ជាក់ស្តែងកំរិតរីសូលុយហ្សិន ត្រូវបានដំឡើងដល់ 2K 2560 x 1440 pixel ជំនួសឲ្យកំរិត full HD 1920 x 1080 pixel។ វាមាន RAM 3 GB និងមេម៉ូរីក្នុង 32 GB។
ម៉ូដែល Concept មួយ របស់ Samsung Galaxy Note 4
Phablet ស៊េរីខ្ពស់នេះមានកាមេរ៉ាក្រោយ 16 MP ហើយបើតាមព័ត៌មានចចាមអារាមកាលពីលើកមុន កាមេរ៉ានេះ មានលទ្ធភាពច្រើននឹងមាន Support បច្ចេកវិទ្យាទប់រំញ័រ OIS។ នៅផ្នែកខាងមុខ ស្មាត ហ្វូនមានកាមេរ៉ាទំហំ 3.68 MP គឺខ្ពស់ជាងទំហំ 2.1 MP ដែលពេញនិយមមាននៅលើត្រកូល Galaxy តាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្ន។
ម៉ូដែលទាំងពីរនៃ Samsung Galaxy Note 4 សុទ្ធតែមានតំណភ្ជាប់ LTE Cat 6 និងប្រើប្រព័ន្ធប្រតិបត្តិ ការ Android 4.4.3 KitKat ពេលចេញលក់ជាផ្លូវការ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ gmsarena, vreview