ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក បានអះអាងអោយដឹងថា ខ្លួនបានរកឃើញនូវភស្តុតាង
ដែលអាចបញ្ជាក់បានថា រដ្ឋាភិបាលប្រទេសស៊ីរី បានប្រើប្រាស់នូវអាវុធគីមី ក្នុងការវាយប្រ
ហារជនស៊ីវិល កាលពីពេលកន្លងទៅនេះ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ា
អូបាម៉ា បាននិយាយ អាមេរិកគួរណា មានការអន្តរាគមន៍ ដោយប្រើកំលាំងយោធា ដើម្បីធ្វើ
ការប្រឆាំងទៅនឹងការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេស ខណៈវាគឺជាការរំលោភបំពានទៅ
នឹងច្បាប់អន្តរជាតិ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរ
ទេស ស្កាយ ដែលទើបតែបានចេញផ្សាយនូវព័ត៌មានចុងក្រោយមួយនេះ។
រដ្ឋលេខាធិការសហរដ្ឋអាមេរិក លោក John Kerry បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារ
សារព័ត៌មានក្នុងស្រុកមួយចំនួនអោយដឹងថា បទអន្តរាគមន៍ ក្នុងការប្រើប្រាស់កម្លាំងយោ
ធា ទៅលើប្រទេសស៊ីរី អាចនឹងមានចំណាត់ការឡើង ។ គាត់បានគូសបញ្ជាក់បន្ថែមអោយ
ដឹងផងដែរថា គំរូភស្តុតាងដែលនៅក្នុងនោះរួមមាន សរសៃសក់ ក៏ដូចជា ឈាមត្រូវបានគេ
រកអោយឃើញនូវសារធាតុគីមីម៉្យាង ដែលអោយឈ្មោះថា sarin ហើយត្រូវបានគេជឿថា
ជាសារធាតុគីមី ដែលបានប្រើប្រាស់ក្នុងការវាយប្រហារអាវុធគីមី កាលពីពេលកន្លងទៅ។
យ៉ាងណាមិញ បើយោងតាមអ្នកនាំពាក្យ UN អោយដឹងថា រដ្ឋលេខាធិការអង្គការសហប្រ
ជាជាតិ លោក Ban Ki-moon បានស្នើអោយអ្នកសង្កេតការអាវុធរបស់ UN ចេញមកធ្វើការ
បកស្រាយ ក៏ដូចជាវិភាគអោយបានច្បាស់ទៅលើភស្តុតាងដែលគេប្រមូលបាន នៅឯក្រុង
Damascus ក្រោយមានការវាយប្រហារ។
ទន្ទឹមនឹងមានការគម្រាមគំហែងពីការវាយប្រហារពីសំណាក់លោកខាងលិច ប្រធានាធិបតី
ស៊ីរី លោក Bashar al Assad បានប្រាប់ដល់ទូរទស្សន៍រដ្ឋអោយដឹងថា ខ្លួនពិតជា មិនញ
ញើតក្នុងការវាយប្រហារអ្វីនោះទេ ខណៈខ្លួនមានការត្រៀមខ្លួនរួចជាស្រេច។
បើតាមការអោយដឹងពីសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណអោយដឹងមនុស្ស ជនស៊ីវិលជាង
១,៤២៩ នាក់ ក្នុងនោះ មានក្មេងតូចៗដល់ទៅ ៤២៦ នាក់ត្រូវបានសម្លាប់រង្គាលនៅក្នុងការ
វាយប្រហារពីសំណាក់កងកម្លាំងរបស់រដ្ឋាភិបាល ដែលត្រូវបានគេជឿថា បានប្រើប្រាស់អា
វុធគីមីក្នុងការវាយប្រហារ កាលពីខែចុងខែមុននេះ នៅក្នុងក្រុង Damascus ។
យ៉ាងណាក៏ដោយលោក អូបាម៉ា បានសម្រេចស្វះស្វែងរក ការគាំទ្រពីសមាជិកសភា មុន
ធ្វើការវាយប្រហារ លើប្រទេសស៊ីរី ខណៈដែលការស្ទង់មតិបង្ហាញ ការប្រឆាំងនឹងការធ្វើស
ង្គ្រាមក្នុងចំណោមពលរដ្ឋអាមេរិក ដែលធុញទ្រាន់ នឹងសង្គ្រាមនៅអ៊ីរ៉ាក់ និង អាហ្វហ្គានី
ស្ថាន ។ ទាហានអាមេរិក បានពលីជាច្រើន ក្នុងបុព្វហេតុនៃការធ្វើសង្គ្រាម ហើយបើមាន
ការ វាយប្រហារលើប្រទេសស៊ីរី ក៏មិនជាល្អប៉ុន្មានដែ រ។ ផ្ទុយទៅវិញ រុស្ស៊ីក៏បានគំរាមកំ
ហែង លោកខាងលិច ពីលទ្ធផល នៃ ការជ្រៀតជ្រែក ទៅលើប្រទេសស៊ីរី ដែលនឹងគ្មាន
លទ្ធផល ល្អនោះឡើយ៕
* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ រំជួលចិត្ត ៖ បុរសជាឪពុកទ្រហ៊ោយំ ស្ទើរសន្លប់ ខណៈបានជួបកូន ដែលខ្លួនគិត
ថាបានស្លាប់បាត់ទៅហើយនោះ
- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល
- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំង
ពីឆ្នាំ ១៩៦១
- ដើមឆ្នាំ ២០១៤ ល្បែងគ្រោះថ្នាក់ មានតែមួយគត់ក្នុងលោក នឹងសំកាំងខ្លួនឡើង (មាន
វីដេអូ)
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ